ធ្វើដូចម្ដេច ដើម្បីក្លាយជា«អ្នកជំនាញកុំព្យូទ័រ»?
- ដោយ: វិន ជីវ័ន្ត ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: May 04, 2014
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលអ្នកក្លាយទៅជា អ្នកជំនាញម្នាក់ហើយនោះ អ្វីៗទាំងអស់មានភាពធម្មតា ហើយអ្នកនឹងមានការយល់ដឹង ច្បាស់លាស់ ទៅលើជំនាញណាមួយពិតប្រាកដ។
១. ដំបូងអ្នកត្រូវរៀនបន្តិចម្តងៗ៖ ចាប់ផ្តើមជាមួយនឹងប្រព័ន្ធ វីនដូស៏ (Windows) គឺមានភាព ប្រសើជាង និងងាយស្រួលជាង។ សិក្សាពីតួនាទីគ្រប់ផ្នែកនីមួយៗ ទាំងអស់នៅក្នុង វីនដូស៏ និងចាប់ផ្តើមធ្វើការជាមួយ វីនដូស៏ រីជីស្ទ្រី (Windows Registry)។
២. ត្រូវយល់ពីមូលដ្ឋានគ្រឹះ និងប្រវត្តិនៃជំនាន់របស់កុំព្យូទ័រ។
៣. បន្ទាប់មកអ្នកត្រូវសិក្សាឲ្យខ្លាំងទៅលើ ភាសាមូលដ្ឋានក្នុងការសរសេរកម្មវិធី ដូចជា «ស៊ី (C)»។
៤. សិក្សាកម្មវិធីរបស់វីនដូស៏ ជាមួយ វីស្សូល ស្ទូឌីយូ ៦.០ (Visual Studio 6.0)។
៥. បន្ទាប់មកសាកល្បងប្រើប្រាស់ លីនុជ (LINUX), ហ្វេដូរ៉ា (Fedora) ឬយូប័នទូ (Ubuntu) នឹង ជាជំរើសល្អបំផុត សំរាប់អភិវឌ្ឍន៏សមត្ថភាពអ្នក។
៦. សិក្សាពី ស្សែលស្គ្រីបធីង (Shell scripting) ឲ្យបានល្អគ្រប់គ្រាន់។ ព្យាយាមចង់ចាំ ការសរសេរ «អក្សរបញ្ជា (commands)» ឲ្យបានច្រើន ។
៧. សិក្សាពីស្ថាបត្យករកុំព្យូទ័រ និងប្រព័ន្ធប្រតិបត្តិការមូលដ្ឋាន។
៨. នៅពេលអ្នកបានបញ្ចប់ចំណុចទាំងអស់ខាងលើហើយ វាជាពេលល្អសំរាប់អ្នក ក្នុងការសិក្សាគ្រឿងផ្សំទាំងអស់របស់កុំព្យូទ័រ និងសិក្សាវគ្គណែតវើកឃីង (Networking Course)។
៩. បន្ទាប់មក អ្នកនឹងអាចស្វែងរកមធ្យោបាយ ដើម្បីក្លាយជាអ្នកជំនាញដោយខ្លួនឯង។
១០. បន្ទាប់ពីអ្នកទទួលបានជោគជ័យចំណុចទាំងអស់ដែលបានរៀបរាប់ខាងលើហើយ អ្នកនឹងក្លាយជាអ្នកជំនាញកុំព្យូទ័រម្នាក់ពិតប្រាកដ សំរាប់មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។
ចំណុចត្រូវចង់ចាំ៖
១. ត្រូវសិក្សាវគ្គខ្លីៗបន្ថែម។
២. ត្រូវមានកុំព្យូទ័រ។
៣. ត្រូវចេះដោះស្រាយ៖ គ្រប់ពេលដែលកុំព្យូទ័រ របស់អ្នកមានបញ្ហា អ្នកត្រូវខិតខំរកវិធីដោះ ស្រាយដោយខ្លួនឯងសិន។ ទើបសួរអ្នកណាម្នាក់ បើអ្នកមិនអាចដោះស្រាយបាន។
៤. ពេលសិក្សាជំនាញនីមួយៗ ត្រូវតែមានការផ្តោតអារម្មណ៏ខ្លាំង។
៥. កុំឈប់រំឮកមេរៀនចាស់ៗ។
៦. ត្រូវមានសំភារះគ្រប់គ្រាន់ ដើម្បីជំនួយក្នុងការដោះស្រាយបញ្ហា។
៧. កុំខ្លាចសាកល្បងកម្មវិធីថ្មីៗ។
បំរាម៖
- ក្លាយជាអ្នកជំនាញខាងកុំព្យូទ័រម្នាក់ គឺជាដំណើរការដ៏វែងឆ្ងាយនៅក្នុងជីវិត។ បើអ្នក មិនចាប់អារម្មណ៏នឹងកុំព្យូទ័រទេ កុំធ្វើវា។ វានឹងធ្វើឲ្យអ្នកខាតបង់បាន។ អ្នកអាចធ្វើវា បើអ្នកមានមហិច្ចតា និងស្រលាញ់កុំព្យូទ័រ។
- ត្រូវចាំថា អ្នកមិនត្រូវធ្វើឲ្យកុំព្យូទ័រអ្នកដទៃ មានបញ្ហា ដោយសារតែការពិសោធន៏របស់ អ្នកទេ៕