ក្រុមអ្នករិះគន់ភ្ជាប់ការយកចិនជាបង្អែក ទៅនឹងរបបប៉ុលពត
នយោបាយយកចិនជាបង្អែក របស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បានទទួលរងនូវប្រតិកម្មខ្លាំងក្លា និងជាបន្តបន្ទាប់ ពីសំណាក់មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលជាច្រើន។ ប្រតិកម្មទាំងនោះ បានពន្យល់ពីគុណវិបត្តិ នៃនយោបាយការបរទេសកម្ពុជា ដែលលំអៀងខ្លាំង ទៅរកចិន នាពេលនេះ ថាមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងរបបវាលពិឃាត ប្រល័យពូជសាសន៍ខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានរៀបរាប់ឡើងថា បក្សកុម្មុយនីស្តចិន បានធ្វើជាខ្នងបង្អែក ក្នុងរបបខ្មែរក្រហម សំរាប់លោក ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា។ លោក ឆៃអ៊ាង បន្តថា៖ «ពេលនោះ ប្រជាពលរដ្ឋខ្មែរទាំងមូល រស់ក្នុងភាពជាទាសករ ហើយប្រជាពលរដ្ឋខ្មែរ ប្រមាណពីរលាននាក់ ត្រូវរដ្ឋអំណាចខ្មែរក្រហមសម្លាប់»។
មេដឹកនាំបក្សប្រឆាំងរូបនេះ បានភ្ជាប់ករណីខាងលើ មករបបដឹកនាំកម្ពុជា សព្វថ្ងៃថា៖ [...]