Posts tagged as "reading kid"

ម្តាយ​ចុង​ចិត្ត​កំណាច វាយ​បំបាក់​ជើង​កូន​ប្រុស​អាយុ​ពីរ​ខួប​កន្លះ

ម្តាយ​ចុង​ចិត្ត​កំណាច វាយ​បំបាក់​ជើង​កូន​ប្រុស​អាយុ​ពីរ​ខួប​កន្លះ

អស់​ជាង ១០ថ្ងៃ​កន្លង​មក​ហើយ ដែលកុមារា សំណាង ត្រូវ​បាន​ម្តាយ​ចុង​ចិត្ត​អប្រិយ បាន​វាយ​បំបាក់​ជើង​ខាង​ឆ្វេង និង​​​បន្ទាប់​មក ត្រូវ​បាន​ឪពុក​របស់​ខ្លួន​នាំ​យក​មក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹង​ថា អាច​ជា​សះ​ស្បើយ​ដូច​សភាព​ដើម ឬ​អត់​នៅ​ឡើយ​ទេ។ ក្នុង​សភាព​ត្រូវ​ព្យូ​ជើង​ទំាង​ពីរ​ឡើង​លើ ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដែល​បាក់​នោះ កុមារ សំណាង ត្រូវ​គេង​ស្ងៀម​នៅ​លើ​គ្រែ ពិបាក​ទាំង​ការ​ហូប​ចុក ការ​ដេកពួន​ក៏​មិន​ស្រួ​ល ទាំង​បន្ទោបង់​ក៍​ពិបាក។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សរសើ​នោះ សំណាង មិន​មាន​យំ​ស្រែក​ឲ្យ​ឪពុក​របស់​ខ្លួន​លំបា​ក​​ឡើយ ទោះ​ជា​ខ្លួន​ទទួល​ភាព​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ។

សម្រាប់​លោក ហេល ហេង ដែល​ជា​ឪពុក​របស់​កុមារា​បាន​ប្រាប់​ទស្សនាដ្តី​មនោម្យ.អាំងហ្វូថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កូន​របស់​គាត់​បាក់​ជើង​គឺ​មក​ពី សំណាង [...]

កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ៖ សិស្ស​ប្រលង​បាក់​ឌុប ព្រួយ​ខ្លាច​រត់​មិន​ទាន់

កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ៖ សិស្ស​ប្រលង​បាក់​ឌុប ព្រួយ​ខ្លាច​រត់​មិន​ទាន់

ស្របពេល ដែលការប្រលងបាក់ឌុបជិតមកដល់ សិស្សម្នាក់ៗហាក់មានការព្រួយបារម្ភ និងសង្វាតក្នុង​សិក្សាជាង​ឆ្នាំមុនៗ ព្រោះតែកំណែរទម្រង់ថ្មីលើវិស័យអប់រំ ដែលធ្វើឱ្យពួកគេភ័យព្រួយ ខ្លាចប្រលងធ្លាក់។


គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)

ការអប់រំ - នៅសល់តែរយៈពេលជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រលងថ្នាក់សញ្ញាប័ត្រ​ទុតិយភូមិ​ របស់​សិស្ស​ថ្នាក់ទី១២ ឬការប្រលងបាក់ឌុបនឹងមកដល់ ដែលការប្រឡងនេះនឹងប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខនេះ។

ក្រោយពេលដែលក្រសួងអប់រំ បានចេញវិធានការរឹតបន្តឹងចំពោះការប្រឡង បាក់ឌុបក្នុងឆ្នាំថ្មីនេះ សិស្សភាគច្រើន​សុទ្ធតែបានសម្តែងក្តីព្រួយបារម្ភ ខ្លាចថា [...]

«វីរឆ្មារ» សង្គ្រោះ​កុមារ​ម្ចាស់​វា ពី​ការ​វាយ​ប្រហារ​របស់​សត្វ​ឆ្កែ (vdo)

«វីរឆ្មារ» សង្គ្រោះ​កុមារ​ម្ចាស់​វា ពី​ការ​វាយ​ប្រហារ​របស់​សត្វ​ឆ្កែ (vdo)

វីដេអូដែលបង្ហោះនៅលើយូធូប ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ត្រូវបានមនុស្សចុចចូលទៅមើល ជាង៨លានដង ហើយ​ត្រូវ​បានប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងពិភពលោកចាប់អារម្មណ៍ យកទៅធ្វើជាបទយកការណ៍តែរៀងៗខ្លួន។ ល្បីល្បាញខ្លាំង ព្រោះវីរបុរសជួយសង្គ្រោះលើកនេះ មិនមែនជាកំពូលមនុស្ស ដែលគេធ្លាប់តែឃើញតាមភាពយន្ដ ដូចជាមនុស្ស​ប្រជៀវ មនុស្ស​ពីងពាង ឬមនុស្សអស្ចារ្យផ្សេងៗនោះទៀតទេ តែជាសត្វឆ្មារចិញ្ចឹមនៅក្នុងផ្ទះទៅវិញ។


តារា វីរឆ្មារ ដែលបានប្រតិបត្តិការ ជួយសង្គ្រោះកុមារម្ចាស់របស់វា ពីឆ្កែដ៏កំណាច។ (រូបថតផ្ដិតពីវីដេអូ)

-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៤

ឃុំ​កូន​ប្រុស​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ឆ្កែ រួច​ចាក់​ទឹក​ស៊ីរ៉ូ និង​ដី​ពី​លើ

ឃុំ​កូន​ប្រុស​របស់​ខ្លួន នៅ​ក្នុង​ទ្រុង​ឆ្កែ រួច​ចាក់​ទឹក​ស៊ីរ៉ូ និង​ដី​ពី​លើ

ស្ត្រីមួយរូប បានឃុំកូនប្រុសអាយុ៦ឆ្នាំរបស់ខ្លួន ប្រមាណជា២ម៉ោង នៅក្នុងទ្រុងដាក់សត្វ។ មិនត្រឹមតែឃុំខ្លួនធម្មតា​ទេ តែស្ត្រីរូបនោះថែមទាំងបានចាក់ស្រោចពីលើទ្រុងនោះ នូវទឹកស៊ីរ៉ូ និងដីសម្រាប់សត្វឆ្មារបន្ទោបង់។ សម្រាប់ស្ត្រី​រូបនេះ អំពើនេះត្រូវបានគាត់ពន្យល់អះអាងថា ធ្វើដើម្បីអប់រំកូនប្រុសរបស់គាត់ តែសម្រាប់អាជ្ញាធរ វាជាអំពើព្រៃផ្សៃ​អមនុស្សធម៌​បំផុត។


ទ្រុងឆ្កែ ដែលយកមកឃុំកុមារ។ (រូបថត Douglasville Police)

ហិង្សាលើកុមារ - «ខ្ញុំបានគិតថា ម៉ែឯងស្រឡាញ់ខ្ញុំ» នេះជាអ្វីដែលកូនក្មេងអាយុ៦ឆ្នាំ បាននិយាយទៅកាន់ម្ដាយ​របស់វា បន្ទាប់ពីម្ដាយចិត្តអាក្រក់រូបនេះ បានឃុំខ្លួនកុមារដ៏តូច អស់រយៈពេល២ម៉ោង ទៅក្នុងទ្រុងរបស់សត្វឆ្កែ [...]

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

«ខ្មោចលង ហើយ​វា​បាន​វាយ​ទារក​របស់​យើង»... តែ​ចៅក្រម​មិន​ជឿ!

មិនមែនជាពួកគេទេ តែជាស្រមោលមួយ ឬជាខ្មោច ឬជាព្រលឹង ឬជារូបអ្វីម្យ៉ាង ដែលលងពួកគេនៅក្នុងផ្ទះ ហើយ​តាមរករឿងទារករបស់ពួកគេ ដែលទើបនឹងមានអាយុ១១ខែ រហូតមានរបួសជាទម្ងន់។ ទារកដែលរងគ្រោះ ដែល​ត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ ជាមួយនឹងសភាព​របួសយ៉ាងធ្ងន់ធ្ងរ៖ បាក់ឆ្អឺងពីរ ហើមភ្នែក និងបែកមាត់ ...


រូបថតបង្ហាញពីបន្ទប់របស់ទារក ដែលប្ដីប្រពន្ធនិយាយថា មានខ្មោចលង។

ខ្មោចលង - កាលពីថ្ងៃទី១៦ ខែមេសា ម្ដាយនិងឪពុកចុង របស់ទារករងគ្រោះ ត្រូវបានកាត់ទោសដោយតុលាការ អាវីញ៉ុង (Avignon) ផ្នែកខាងត្បូងនៃប្រទេសបារាំង ពីបទប្រើហិង្សាវាយតប់លើកុមារ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...