កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ៖ សិស្ស​ប្រលង​បាក់​ឌុប ព្រួយ​ខ្លាច​រត់​មិន​ទាន់

ស្របពេលដែលការប្រលងបាក់ឌុប ជិតមកដល់សិស្សម្នាក់ៗ ហាក់មានការព្រួយបារម្ភ និងសង្វាតក្នុង​សិក្សាជាង​ឆ្នាំមុនៗ ព្រោះតែកំណែរទម្រង់ថ្មីលើវិស័យអប់រំ ដែលធ្វើឱ្យពួកគេភ័យព្រួយ ខ្លាចប្រលងធ្លាក់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា និង វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេល ដែលការប្រលងបាក់ឌុបជិតមកដល់ សិស្សម្នាក់ៗហាក់មានការព្រួយបារម្ភ និងសង្វាតក្នុង​សិក្សាជាង​ឆ្នាំមុនៗ ព្រោះតែកំណែរទម្រង់ថ្មីលើវិស័យអប់រំ ដែលធ្វើឱ្យពួកគេភ័យព្រួយ ខ្លាចប្រលងធ្លាក់។


គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)

ការអប់រំ - នៅសល់តែរយៈពេលជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រលងថ្នាក់សញ្ញាប័ត្រ​ទុតិយភូមិ​ របស់​សិស្ស​ថ្នាក់ទី១២ ឬការប្រលងបាក់ឌុបនឹងមកដល់ ដែលការប្រឡងនេះនឹងប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខនេះ។

ក្រោយពេលដែលក្រសួងអប់រំ បានចេញវិធានការរឹតបន្តឹងចំពោះការប្រឡង បាក់ឌុបក្នុងឆ្នាំថ្មីនេះ សិស្សភាគច្រើន​សុទ្ធតែបានសម្តែងក្តីព្រួយបារម្ភ ខ្លាចថា សមត្ថភាពរបស់ពួកគេរត់មិនទាន់ នឹងវិធានការថ្មី។ ខុសប្លែកពីឆ្នាំមុនៗ អ្នក​ដែលកំពុងត្រៀមខ្លួន ក្នុងការប្រលងថ្នាក់ជាតិមួយនេះ មិនសូវខ្វល់ខ្វាយប៉ុន្មានឡើយ។ មិនសូវខ្វល់ខ្វាយ​ព្រោះតែ​ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃកៀកប្រលង នឹងមានប្រមូលលុយគ្នា ដើម្បីទិញវិញ្ញាសារទុកសម្រាប់ចម្លងពេលប្រលង សិស្សមួយចំនួនមិនសូវស្វះស្វែងខំរៀនឡើយ គិតតែស្វះស្វែងដើម្បីទិញព្រីយ៉ុងតែប៉ុណ្ណោះ។

ប៉ុន្តែក្រោយការកែទម្រង់ របស់រដ្ឋមន្រ្តីក្រសួងអប់រំ ដែលទើបឡើងកាន់តំណែងថ្មី ក្នុងអាណត្តិទី៥នេះ សិស្សម្នាក់​ៗ​ហាក់ស្វះស្វែងខំប្រឹងប្រែងជាងមុន។ គឹម ស្រីម៉ិច ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យសន្ធម៉ុក បាន និយាយថា កញ្ញា​មានការភិតភ័យយ៉ាងខ្លាំង ចំពោះការប្រលងបាក់ឌុបឆ្នាំនេះ។ សិស្សស្រីថ្នាក់ទី១២រូបនេះ បញ្ជាក់ថា មិនបាន​ត្រៀម​ខ្លួនទុកជាមុននោះទេ ការកែរទម្រង់ស៊ីជម្រៅថ្មីនេះ ព្រោះមានការផ្លាស់ប្តូភ្លាមៗពេក ខ្លាចក្រែងតែប្រលងមិនជាប់ ហើយវេលានៃការប្រលងក៏ជិតមកដល់ដែរ។

ប៉ុន្តែសម្រាប់ការត្រៀមចូលសមរភូមិប្រយុទ្ធ នាដើមខែសីហាខាងមុខនេះ កញ្ញាអះអាថា នឹងព្យាយាមរៀនសូត្រ​ខ្លួនឯងបន្ថែម និងរៀនគួរនៅតាម សាលាឯងជនមួយចំនួន ដើម្បីបំប៉នចំណេះដឹងរបស់ខ្លួន។

ខុសពីសិស្សមួយចំនួន ដែលមិនពេញចិត្ត និងព្រួយបារម្ភកំណែរទម្រង់ថ្មីនេះ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យបសេដ្ឋ នៅខេត្តកំពង់ស្ពឺ យុវជន យ៉ាង សារ៉ាត់ បានប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ដឹងយ៉ាងដូច្នេះថា «ខ្ញុំមាន​អារម្មណ៍​សប្បាយចិត្តណាស់ នៅពេលដែលរដ្ឋាភិបាលកែទម្រង់ស៊ីជម្រៅ លើការប្រលងបាក់ឌុប ខ្ញុំបាទសង្ឃឹម ៧០ភាគរយ ចំពោះលទ្ធផលនៃការប្រលងរបស់ខ្ញុំ។»

យុវសិស្សរូបនេះ បានអះអាងបន្តទៀតថា ប្អូនមិនដែលមានអារម្មណ៍ភិតភ័យអ្វីឡើយ ចំពោះកំណែទម្រង់ស៊ី​ជម្រៅ​នេះទេ ផ្ទុយទៅវិញប្អូន គិតតែពីការខិតខំរៀនដើម្បី ត្រៀមខ្លួនចូលប្រលងតែប៉ុណ្ណោះ។

តាមការសង្កេត និងការឱ្យដឹងពីសិស្សានុសិស្សនៅតាមវិទ្យាល័យនានា មិនថានៅតាមបណ្តាខេត្ត ឬក៏នៅ​រាជធានី​ភ្នំពេញនោះទេ ចំនួនសិស្សដែលមករៀន គួរបន្ថែម ដើម្បីត្រៀមប្រលងថ្នាក់មធ្យម សិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ មានចំនួនកើនឡើងច្រើនជាងឆ្នាំមុនៗ។

តើកំណែទម្រង់ថ្មី អាចជៀសផុតពីអំពើពុករលួយ ក្នុងពេលប្រលងឬយ៉ាងណា?

យោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញសេចក្តី ប្រកាស​អញ្ជើញ​ភាគីពាក់ព័ន្ធ ទាំងអស់ ក្នុងនោះរួមមាន អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងបុគ្គល​នានា ដើម្បីចូលរួមសង្កេតការប្រលងថ្នាក់ជាតិ នាខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ ដើម្បីជៀសការសូកប៉ាន់​គ្រូ​ ឬ​អនុរក្ស។

ជួបសម្ភាសជាមួយឳពុកសិស្ស ដែលមានកូនបាក់ឌុបកាលពីឆ្នាំមុន បានឱ្យដឹងថា លោកគ្មានជំនឿថា ការកែ​ទម្រង់​ថ្មីនេះ នឹងមិនមានការប្រព្រឹត្តិអំពើពុករលួយ រវាងគ្រូនិងសិស្ស ដូចកាលឆ្នាំមុនឡើយ។ បុរសដែល​មានវ័យង៥០ឆ្នាំ​ រូបនេះ បាននិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា៖ «ខ្ញុំគិតថា ការសុកលុយពេលប្រលងនៅតែកើតមានអញ្ចឹង បើការកែទម្រងថ្មី ចង់ឱ្យមានប្រសិទ្ធភាពលុះត្រាតែយកប៉ូលីស ប៉េអ៊ឹមយាមគ្រប់ផ្លូវ ចូលសាលា​ដើម្បីកុំឪពុកម្តាយ​បងប្អូនរបស់អ្នកប្រលង ចូលទៅបោះប្រយ៉ុងឱ្យបាន»។

លោកបន្តថា កាលពីឆ្នាំ២០១៣ លោកមានកូនប្រលងពីរនាក់ លោកត្រូវឱ្យលុយទៅកូនម្នាក់១០ម៉ឺន ដើម្បីសូក​លុយ​គ្រូ ក្នុងពេលប្រលងដើម្បីកុំឱ្យគ្រូចាប់ព្រីយ៉ុង និងកុំឱ្យហាមឃាត់ពេលចម្លងគ្នា។ លោកបានប្រាប់ថា ក្នុងរយៈពេល​ពីថ្ងៃដែលកូនលោកប្រលង បានចំណាយអស់ជិត២០០ដុល្លា បូកផ្សំទាំងទិញវិញ្ញាសារឱ្យកូនយកចូលប្រលង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...