គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅពោធិ៍សាត់ ស្លាប់មនុស្ស៨នាក់ (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏តក់ស្លុត នៅថ្ងៃទី១២ ខែកក្កដា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យមនុស្សទាំង៨នាក់ បានស្លាប់ទាំងអស់ ក្នុងនោះមានមនុស្សប្រុស៥នាក់ ស្រី២នាក់ និងកុមារីអាយុ១០ឆ្នាំម្នាក់។ ព្រឹត្តិការណ៍ដែលបានបង្កឲ្យភ្ញាក់ផ្អើលដ៏ខ្លាំងក្លា បានកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័របានដាច់កង់ រេចង្កូតបុករថយន្តហាយឡែនមួយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៃគ្រោះថ្នាក់ចរាចរមួយ លើដងផ្លូវជាតិលេខប្រាំ។
គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ ភូមិថ្កូល ស្រុកក្រគរ ខេត្តពោរសាត់។ (រូបថត ហ្វេសប៊ុក)
គ្រោះថ្នាក់ចរាចរណ៍ - រថយន្តប្រភេទហាយឡែននេះ ត្រូវបានម្ចាស់រថយន្ដ ទើបនឹងទិញបានពីបីថ្ងៃមុនប៉ុណ្ណោះ មុននឹងជួបហេតុការណ៍អាក្រក់។ មកទល់នឹងពេលនេះ សពអ្នកស្លាប់ក្នុងរថយន្ត នៅមិនទាន់យកចេញអស់នៅឡើយ ហើយសមត្ថកិច្ចកំពុងបន្តគាស់ បំណែករថយន្តហាយឡែនឌ័រនេះ ជាបន្តទៀត។ ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ក្នុងភូមិអន្សារចំបក់ ឃុំខ្សាច់ល្អិត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាក្សីដឹងហេតុការណ៍នេះ បានផ្សាយទៅលើបណ្តាញសង្គមហ្វេសប៊ុកថា មុនពេលកើតហេតុរថយន្តដឹកកុងតឺន័រ ធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខប្រាំ ក្នុងទិសដៅពីលិចទៅកើត។ ដល់ចំណុចកើតហេតុ ក្នុងឃុំខ្សាច់ល្អិត រថយន្តដឹកកុងតឺន័រនោះ បានដាច់កង់ ហើយរេចង្កូតចុះឡើងៗ ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ កំពុងធ្វើងំណើរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។
មនុស្សប្រុស៥នាក់ និងស្រីពីរនាក់ ក្នុងចំណោមគ្នា៨នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឯក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ បាននឹងកំពុងធ្វើការសង្គ្រោះជាបន្ទាន់។ ប៉ុន្តែព័ត៌មានចុងក្រោយដ៏អកុសល បានឲ្យដឹងថា នាងតូចរូបនេះ ក៏បានលាចាកលោកបាត់ទៅដែរ។
សាក្សីនៅផ្ទាល់កន្លែងបានបញ្ជាក់ថា ក្នុងរថយន្តហាយឡែនឌ័រនោះ ឃើញមានទៀនវស្សា ទំនងជាឆ្ពោះដំណើរទៅកាន់វត្តណាមួយ តាមបណ្តោយផ្លូវនេះ។ ឯខាងសមត្ថកិច្ច ក៏បានពិនិត្យមើលអត្តសញ្ញាណប័ណ្ណ នៃជនរងគ្រោះទាំងនោះ មានអ្នកខ្លះរស់នៅខេត្តកណ្ដាល និងអ្នកខ្លះទៀតរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វីដេអូនៃហេតុការណ៍ដ៏រន្ធត់នេះ នៅខាងក្រោម គួរត្រូវបញ្ជៀសកុំឲ្យអ្នកមានអាម្មណ៍មិនល្អ និងកុមារអាយុក្រោម១២ឆ្នាំទស្សនា៖