ដំណើរ​កំសាន្ត​១គ្រួសារ ស្លាប់​៣នាក់ ដោយ​ក្រឡាប់​ឡាន

អ្នកដំណើមួយគ្រួសារ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ខ្លះ មានរងរបួសខ្លះ នៅជាយផ្លូវ យ៉ាងអណោចអធ័ម ដោយមានរថយន្ត ម៉ាហាឡេនឌ័រ មួយគ្រឿង ដែលរងខូចខាត នៅក្បែរនោះដែរ។ ក្រុមគ្រួសារ ដែលស្ថិតក្នុងសភាព គួរឲ្យសង្វេគនេះ ត្រូវ​បាន​អ្នក​ជិត​ខាង​នោះ ប្រាប់​ថា ពួកគេមានគ្រោះថ្នាក់ ក្រឡាប់ឡាន មួយគ្រួសារ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 28, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពព័ត៌មាន ដ៏ទុកចិត្តមួយ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ ក្រឡាប់ឡាន អស់មួយគ្រួសារនេះ បានកើតឡើង តាំងពី​រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មកម្លេះ នៅចំណុចនិយមកា ភូមិត្រុំខាងជើង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ត​សៀមរាប។ គ្រោះថ្នាក់នេះ បានបណ្តាល ឲ្យមនុស្ស៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀត រងរបួស។ ប្រភពពីទីកន្លែង​កើត​ហេតុ បានបញ្ជាក់ទៀតថា ហេតុការណ៍នេះ គ្មានរថយន្តណាមួយ នៅក្បែរនោះទេ គឺត្រួវបានក្រឡាប់ ដោយខ្លួនឯង ធ្លាក់​ចេញ​ពីផ្លូវ ប្រមាណ១០ម៉ែត្រ។

សាក្សី ដែលបានឃើញករណីគ្រោះថ្នាក់ ដ៏រន្ធត់នេះ បានរៀបរាប់ថា ឡានដែលកើតហេតុ បើកបរតាមបណ្តោយ ផ្លូវជាតិ​លេខ៦៨ ធុន ហាយឡេនឌ័រ ពណ៍ខ្មៅស៊េរី២០០២ ពាក់ស្លាកលេខ សៀមរាប 2B-1345 បើកបរដោយឈ្មោះ សារិក ណាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ដែលមានអ្នកនៅក្នុងរថយន្ត ៧នាក់ ជា​ក្រុម​គ្រួសាររបស់ខ្លួនទាំងអស់។

ប្រភពដដែលនោះ បានបន្ដទៀតថា អ្នកស្លាប់ទី១ ឈ្មោះ សារិ ប្រេស ភេទប្រុស អាយុ៥៤ឆ្នាំ។ អ្នកស្លាប់ទី២ឈ្មោះ ហូង វ៉ាន់ថាយ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាចៅ។ អ្នកស្លាប់ទី៣ ឈ្មោះ ហូង ផាន់ណា ភេទប្រុស អាយុ ០៩ឆ្នាំ ត្រូវជាចៅ។ អ្នក​ស្លាប់​ទាំងអស់ រស់នៅស្រុកចុងកាល់ ខេត្តឧត្តមានជ័យ។

ចំណែកឯសមត្ថកិច្ច ខេត្តសៀមរាបវិញ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនេះ មកពីឡាន​បើក​ក្រឡាប់ ដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្ស ០៣នាក់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅនៅលើកំណាត់ ផ្លូវជាតិ​លេខ​៦៨។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលភ្លាមៗ បន្ទាប់ពីកើតហេតុ ប៉ុលិសចររាចរណ៍ បានបញ្ជូនអ្នក​របួស​ទាំង​៥នាក់ ទៅកាន់មន្ទីពេទ្យបង្អែក ខេត្តសៀមរាប។ ម្នាក់ ក្នុងចំណោមអ្នករបួសទាំងប្រាំនាក់ បានប្រាប់សមត្ថកិច្ច ទាំងអួល​ដើម​កថា ក្រុមគ្រួសារគាត់ ធ្វើដំណើរទៅលេងខេត្តសៀមរាប តែមិនទាន់ដល់ ក៏ជួបហេតុការណ៍ ដ៏តក់ស្លុតនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...