Posts tagged as "Daniel Lainé"

សារព័ត៌មាន​អ៊ឺរ៉ុប៖ «ទេសចរណ៍​ផ្លូវ​ភេទនៅកម្ពុជា ជា​រឿង​ពិត»

សារព័ត៌មាន​អ៊ឺរ៉ុប៖ «ទេសចរណ៍​ផ្លូវ​ភេទនៅកម្ពុជា ជា​រឿង​ពិត»

បទបញ្ជាខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយ របស់អាមេរិក ឈ្មោះ «មេត្រីភាពអន្តរជាតិ» (ជាភាសាអង់គ្លេស «Agape International Missions» ហៅកាត់ «AIM») មិនបានធ្វើឲ្យសារព័ត៌មានមួយចំនួន នៅបណ្ដាប្រទេស​អ៊ឺរ៉ុបខាងលិច តំអក់យូរ ក្នុងការចេញផ្សាយព័ត៌មាន របស់ផងខ្លួនឡើយ។ បណ្ដាសារព័ត៌មាន បានលើកឡើងប្រហាក់ប្រហែលគ្នា ថាទេសចរណ៍ផ្លូវភេទ ជាពិសេស ការស្វែងរក​ការរួមភេទ ជាមួយកុមារមិនទាន់គ្រប់អាយុ គឺជាការពិតមួយ កើតមាន​​នៅកម្ពុជា។

ហើយការលើកឡើងនេះ ក៏មិនខុសគ្នាប៉ុន្មានឡើយ ពីបទយកការណ៍ឆ្នាំ២០១៣ របស់បណ្ដាញទូរទស្សន៍អាមេរិក ឈ្មោះ «CNN» ដែលបានត្រឡប់ ទៅដកស្រង់​យករូបភាពខ្លះ ពីបទយកការណ៍នេះ មកផ្សាយឡើងវិញ កាលពីប៉ុន្មានថ្ងៃមុន តាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា៖ «ជីវីត​ក្រោយ​ការ​ជួញ​ដូរ៖ ក្មេង​ស្រី​​ជា​ច្រើន ​ត្រូវ​បាន​លក់​ឲ្យបម្រើផ្លូវ​ភេទ [...]

ក្ដី​អ្នក​ការសែត​បារាំង​នៅ​ឧទ្ទរណ៍ ​ពី​បទ​ធ្វើ​សញ្ចារកម្ម មេធាវី​មាន​សង្ឃឹម

ក្ដី​អ្នក​ការសែត​បារាំង​នៅ​ឧទ្ទរណ៍ ​ពី​បទ​ធ្វើ​សញ្ចារកម្ម មេធាវី​មាន​សង្ឃឹម

សំនុំរឿងកាត់ទោសរបស់លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ទៅដល់សាលាឧទ្ទរណ៍ ត្រូវបានបើកសវនាការ​នៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះ មួយឆ្នាំបន្ទាប់ពីសាលក្រមសម្រេចឲ្យលោកជាប់ទោស ដោយសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទធ្វើ«សញ្ចារកម្ម»។ លោក ដានីញ៉ែល ឡេណេ អ្នកសារព័ត៌មាន ដែលបានធ្វើបទយកការណ៍មួយ ពី​សេវាកម្មបម្រើផ្លូវភេទនៅកម្ពុជា និងមេធាវីការពារក្ដីរបស់លោកផង បានប្រកែកថាជាការ​ចោទប្រកាន់ប្រកប​ដោយ​ភាពអយុត្តិធម៌។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - លោក ដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយសាលក្រមរបស់​សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករាឆ្នាំទៅម៉ិញ [...]

កម្ពុជា៖ អ្នក​ការសែត​​បារាំង Daniel Lainé ជាប់​ទោស​៧ឆ្នាំ​ក្នុង​ពន្ធនាគារ

កម្ពុជា៖ អ្នក​ការសែត​​បារាំង Daniel Lainé ជាប់​ទោស​៧ឆ្នាំ​ក្នុង​ពន្ធនាគារ

អ្នកសារព័ត៌មានបារាំង លោកដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ៧ឆ្នាំដោយ​សាលក្រម​មួយ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអង្គារទី២៩ខែមករាកន្លងទៅនេះ ពីបទ«សញ្ចារកម្ម»។ ជាសំនុំរឿងចោទប្រកាន់ ដែលមាន​ទាក់ទងទៅនឹង ឯកសារវីដេអូមួយ ជាបទយកការណ៍ របស់អ្នកសារព័ត៌មានរូបនេះ តាំងពីជិត១០ឆ្នាំ​កន្លង​មកហើយ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។

លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ដែលអវត្តមានក្នុងសវនាការ ធ្លាប់ទទួលទោសដូចគ្នានេះម្ដងរួចហើយ ក្នុង​សំនុំរឿងដដែល កាលពីឆ្នាំ២០១០ តែត្រូវបានលើកយកមក កាត់ទោសសារជាថ្មី ក្នុងថ្ងៃសុក្រទី១១ខែ​មករា​កន្លងមកនេះ ដោយមានវត្ថមានខាងការពារក្ដី របស់អ្នកកាសែតនោះផង។ ចៅក្រមស៊ីន វិសាលបានប្រកាសថា សាលាដំបូងរាជធានី​ភ្នំពេញ បាន«សម្រេចតំកល់សាលក្រម [...]

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ​៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទ​ធ្វើ​សញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹង​ទេសចរណ៍​ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបរិហារពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»​ច្បាស់​លាស់ ក្នុងការភ្ជាប់​ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការ​កម្ពុជា​កាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ ក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយក​ការណ៍​មួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...