Posts tagged as "COC"

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាមផ្ទុកឧទ្ធម្ភាគចក្រ របស់ប្រទេសបារាំង ដែលមានឈ្មោះ «Mistral» នឹងចូលធ្វើសមយុទ្ធរួមគ្នា​ដ៏​ធំ រវាង​កង​ទ័ព មកពីប្រទេសមហាយក្សចំនួនបួន គឺបារាំង ជប៉ុន អង់គ្លេស និងអាមេរិក។ ជាសមយុទ្ធ​យោធា​ដែល​បានគ្រោង​ធ្វើ ជួនចំពេល ជាមួយនឹងស្ថានភាពក្នុងតំបន់ កំពុងកើនកម្ដៅឡើងយ៉ាងខ្លាំងក្លា ជា​មួយ​ប្រទេស​​កុម្មុយនីសកូរ៉េ។

នាវា «Mistral» បានចូលចត កាលពីថ្ងៃសៅរ៍ នៅក្នុងឆកសមុទ្រ «Sasebo» នៃក្រុង «Nagasaki» ស្ថិត​នៅ​ភាគ​នារតី នៃ​ប្រទេស​ជប៉ុន។ នេះ បើតាមការប្រកាសឲ្យដឹង របស់កងទ័ពជប៉ុន និងអាជ្ញាធរបារាំង។ នាវា​មួយ​គ្រឿង​នេះ មាន​លក្ខណៈ​ជា​មន្ទីរពេទ្យ​ចល័ត នៅលើផ្ទៃសមុទ្រផង និងមាន​សមត្ថភាព ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ សឹក និង​​កង​កម្លាំង​ផង។ វាមានផ្ទុក នូវទូកតូចៗជាច្រើន ដើម្បីដឹកពល​ទាហាន យក​ទៅដាក់ចុះ ​នៅ​លើ​ដី​គោក​ បាន​ភ្លាមៗ។

» រូបភាពពន្យល់ ពីសមត្ថភាពដ៏លំអិត នៃនាវាសង្គ្រាម «Mistral» [...]

ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន

ស្ថានទូត​ជប៉ុន​បក​ស្រាយ​សំដី អាប៊េ តប​ប្រតិកម្ម ហ៊ុន សែន

បើនិយាយឲ្យខ្លី គេត្រូវយល់ពីន័យ ដែលបង្កប់​នៅពីក្រោយ​ភាសា «ការទូត»!

តបទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្នើសុំឲ្យជប៉ុន សម្ដែងប្រតិកម្ម​ជំនួសលោក ទៅលើសារព័ត៌មានក្នុងស្រុកមួយ ជុំវិញការចុះផ្សាយ ពីការបន្ទោស ឬការរិះគន់រូបលោក ពី​សំណាក់​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នោះ មន្ត្រីទីប្រឹក្សានៅស្ថានទូតជប៉ុន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានចេញមកធ្វើការបកស្រាយ ថាលោក អាប៊េ មិនបានរិះគន់ និងមិនមានបំណងរិះគន់ លោក ហ៊ុន សែន នោះឡើយ។

មន្ត្រីកុងស៊ុលនៃស្ថានទូតជប៉ុន លោក ណៅអាគី កាម៉ូស៊ីដា (Naoaki Kamoshida) បានលើកឡើង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ក៏ដូចជាវិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ថា នៅក្នុងអំឡុងពេល នៃជំនួបរបស់លោក ស៊ីនហ្សូ អាប៊េ ជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមកនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បាន​សង្កត់​ធ្ងន់ អំពីសារៈសំខាន់នៃនីតិរដ្ឋ [...]

សមុទ្រ​ចិន​ខាង​ត្បូង៖ ចិន​ឆេះ​ដុំ ចំពោះ​ការ​ឈ្នះ​ក្ដី​របស់​ហ្វីលីពីន នៅ​តុលាការ​អន្តរជាតិ

សមុទ្រ​ចិន​ខាង​ត្បូង៖ ចិន​ឆេះ​ដុំ ចំពោះ​ការ​ឈ្នះ​ក្ដី​របស់​ហ្វីលីពីន នៅ​តុលាការ​អន្តរជាតិ

ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ថាខ្លួនមិនទទួលស្គាល់ ហើយក៏មិន​យល់​ព្រម​ដែរ នូវសាលក្រម​របស់តុលាការ​អាជ្ញាកណ្ដាលអន្តរជាតិ ហៅកាត់ជាភាសាបារាំង CPA និងភាសា​អង់គ្លេស PCA នៅទីក្រុងឡអេ ប្រទេសហូឡង់ ដែលបានសម្រេចថា ប្រទេសចិនប្រជាមានិត គ្មានសិទ្ធិ​ជា​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ដែនទឹក​សមុទ្រ​ខាងត្បូង ហើយបានរំលោភចូលបូរណភាពទឹកដី របស់ប្រទេសហ្វីលីពីន។

សារព័ត៌មានផ្លូវការ «Chine nouvelle» របស់ប្រទេសចិនកុម្មុយនីស បានឲ្យដឹងថា៖ «ប្រទេសចិន​បាន​បញ្ជាក់ ជាច្រើនលើកច្រើនសារ ថាតុលាការអាជ្ញាកណ្ដាលអន្តរជាតិ បានទទួលបណ្ដឹង ពីរដ្ឋាភិបាល (មុន) នៃ​ប្រទេស​ហ្វីលីពីន ដែលបានប្ដឹងជាឯកតោភាគី និង (តុលាការ) មិនមានសមត្ថកិច្ច នៅក្នុងសំនុំរឿងនេះ សូម្បី​បន្តិច​ឡើយ»។

រីឯសេចក្ដីប្រកាសព័ត៌មានមួយ ពីក្រសួងការបរទេសចិន ក៏បានបញ្ជាក់ដែរថា៖ «តាមហេតុផលដូច្នេះ ប្រទេស​ចិនមិនយល់ព្រម [...]

សមុទ្រ​ចិន​​ខាង​ត្បូង៖ កម្ពុជា​នៅ​ចន្លោះ​រវាង​មហា​យក្ស និង​មហា​មិត្ត

សមុទ្រ​ចិន​​ខាង​ត្បូង៖ កម្ពុជា​នៅ​ចន្លោះ​រវាង​មហា​យក្ស និង​មហា​មិត្ត

ចាប់ដៃអោបជើងចិន កម្ពុជានឹងទទួលបានមកវិញ នូវផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន​ដ៍​សំខាន់​មួយ​ទៀត គឺការគាំទ្រ​ផ្នែក​នយោបាយ។ សម្រាប់ប្រទេសចិនវិញ ត្រូវការឲ្យកម្ពុជា​ក្នុងថានៈជារដ្ឋឯករាជ្យផង ជា​សមាជិក​របស់អាស៊ាន (ASEAN = សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ផង ធ្វើការបង្ហាញជំហរ​យ៉ាង​មាំទាំ​មួយ នៅ​ក្នុង​សំណុំរឿងជម្លោះ​​ដែន​​សមុទ្រចិនខាងត្បូង ដែលផ្ដល់ទំងន់ទៅឲ្យចិន។ ប៉ុន្តែបើធ្វើបែបនេះ នោះ​កម្ពុជា​ប្រាកដជាមានបញ្ហា ជាមួយវៀតណាម ដែលជាមហាមិត្តរួម«លេណដ្ឋាន» ធ្លាប់ប្រយុទ្ធស្មារ​ប្រកៀក​ស្មារ ប្រឆាំងអាណនិគមនិយម និងចក្រពត្តិនិយមចាស់ថ្មី ជាពិសេសប្រទេសវៀតណាម ដែល​បាន​ជួយ​គណបក្ស​ប្រជាជនកម្ពុជា ឲ្យបានឡើងកាន់អំណាច​ រហូតមកដល់សព្វថ្ងៃ។

ដូច្នេះ​ តើកម្ពុជា​ត្រូវជ្រើសរើសយកផ្លូវណា នៅក្នុងសំនុំរឿងជម្លោះដែន​សមុទ្រចិនខាងត្បូង ដែលបន្ត​អូស​បន្លាយ ជាច្រើនទសវត្សន៍ រវាងប្រទេសចិន និងប្រទេសវៀតណាម [...]

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេសទាំងបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន - ASEAN) នោះទេ។ បញ្ហាទាំងនេះ មិនគួរឲ្យប៉ះពាល់ ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាង​ប្រទេស​ចិន និងសមាគមប្រជាជាតិ ដែលមានសមាជិក ១០ប្រទេសឡើយ។ នេះជាសេចក្ដីរាយការណ៍  របស់​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែលបានដកស្រង់សម្ដី របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃ​សៅរ៍។

ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោក​បានធ្វើទស្សនកិច្ចមួយជុំ នៅក្នុង​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ។ លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេស​ទាំង​បួនបានយល់ព្រមទៀតថា សិទ្ធិរបស់រដ្ឋអធិបតេយ្យទាំងនោះ គួរត្រូវបានគោរព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...