ប្រើពេលតែ១០វិនាទីម្នាក់ ដើម្បីងូតទឹកឲ្យហើយ!
កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធី«Zone Interdite»មួយរបស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ៦ បានបញ្ចាំងជូនទស្សនិកជន នូវបេក្ខជនប្រមាណជា ៨០០០នាក់ ដែលមកហ្វឹកហាត់ នៅក្នុងកងពល ទាហានមកពីបរទេស ស្ថិតក្នុងក្រុង អូប៉ាញ (Aubagne ភាគខាងត្បូងប្រទេសបារាំង)។ មានអាយុពី១៧ រហូតដល់ ៤០ឆ្នាំ បេក្ខជនដែលមកពីប្រទេសជាច្រើន នៅក្នុងពិភពលោកទាំងនោះ សុទ្ធតែបានឆ្លងកាត់ នូវអតីតកាលរបស់ពួកគេ ដោយឡែកៗពីគ្នា។
តាមពិតទៅ កងពលទាហាន មកពីបរទេសនេះ មិនមែនជាកងពល ឬទាហានពិតប្រាកដ សម្រាប់យកទៅចេញច្បាំងនោះទេ តែជាកន្លែងហ្វឹកហាត់ កម្លាំងចិត្ត និងកម្លាំងកាយ ដែលមានលក្ខណៈយោធា ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរ ក្នុងជីវិត។ ប៉ុន្តែពាក្យថា «មានលក្ខណៈយោធា» មិនមែនគ្រាន់តែជាពាក្យមួយ សម្រាប់លេងសើចនោះឡើយ តែបេក្ខជនទាំងអស់ ចាំបាច់ត្រូវឆ្លងកាត់ នូវវិញ្ញាសារពិបាកៗជាច្រើន ប្រៀបបាននឹងទាហានពិតៗដូច្នេះដែរ។
ក្នុងនោះ [...]