Posts tagged as "Kim Sok"

គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»

គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»

លាក់ខ្លួន មិនមានន័យថា លោក គឹម សុខ លាក់សម្លេងនោះឡើយ។ អ្នកវិភាគនយោបាយ និងសង្គម បានបន្តបរិហារនាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន ដោយវាយតម្លៃបុរសខ្លាំងរូបនេះ ថា«មិនមានចំណុចអ្វី ដែលខ្លាំង» នោះទេ។

ស្រង់សំដី ដោយលោក ជុន ច័ន្ទបុត្រ នាយករង និងជាអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី លោក គឹម សុខ បានលើកឡើង ពីកន្លែងសុវត្ថិភាព ដែលលោកលាក់ខ្លួនថា៖ «លោក ហ៊ុន សែន មានចំណុចខ្លាំងតែពីរប៉ុណ្ណោះ គឺទីមួយ លោកហ៊ានប្រើល្បិចកល អាក្រក់គ្រប់សព្វបែបយ៉ាង ឲ្យតែបានអំណាច និងទីពីរ បានអំណាចហើយ នៅបន្តគំរាមកំហែង ពលរដ្ឋស្លូតត្រង់ទៀត»។

ការថ្លែងរបស់លោក គឹម សុខ ធ្វើឡើង បន្ទាប់ពីតុលាការរាជធានីភ្នំពេញ តាមរយៈចៅក្រុមស៊ើបសួរ លោក លាង សំណាត់ បានចេញដីកា នៅថ្ងៃចន្ទទី ៣ ខែកញ្ញា នេះ កោះហៅអ្នកវិភាគមិនសំចៃមាត់ ឲ្យចូលខ្លួន មកឲ្យតុលាការសាកសួរ យកចម្លើយ ពីបទបរិហាកេរ្តិ៍​ជា​សាធារណៈ និងញុង​ញង់ [...]

ហ៊ុន សែន នឹង​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី​ បើ​មិន​សងប្រាក់​៨០០លាន​រៀល

ហ៊ុន សែន នឹង​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី​ បើ​មិន​សងប្រាក់​៨០០លាន​រៀល

លោក គឹម សុខ ដែលទើបនឹងចេញពីពន្ធនាគារ បានប៉ុន្មានថ្ងៃ អាចនឹងត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារឡើងវិញ ប្រសិនជា អ្នកវិភាគបញ្ហាសង្គម និងនយោបាយរូបនេះ មិនសងប្រាក់ ៨០០រៀល ដល់គណបក្សប្រជាជនកម្ពុជា តាមសាលក្រមតុលាការទេនោះ។ នេះ បើតាមការថ្លែងព្រមាន ដោយមិនចេញឈ្មោះ ពីសំណាក់លោក ហ៊ុន សែន នៅក្នុងជំនួបជាមួយកម្មករ - កម្មការិនី ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ។

ការព្រមានរបស់បុរសខ្លាំងកម្ពុជា ធ្វើឡើងដើម្បីជាប្រតិកម្ម តបទៅនឹងការវិភាគរបស់លោក គឹម សុខ ដែលបានលើកឡើងថា ប្រទេសកម្ពុជាកំពុងអនុវត្ត «នីតិមាត់» ក្នុងការលើកលែងអ្នកទោស ហើយរាល់ការចាប់ខ្លួន និងការដោះលែង គឺជាការប្រើអំណាច។ 

តែលោក ហ៊ុន សែន បានពន្យល់ឡើងថា រាល់អំណាចទាំងអស់ ត្រូវបានច្បាប់អនុញ្ញាត ឲ្យលោកប្រើ។ ផ្ទុយទៅវិញ ប្រសិនបើលោកមិនអនុវត្ត នោះទើបជាការខុសច្បាប់។

នាយករដ្ឋមន្ត្រីចាំផ្ទះ បានថ្លែងឡើងថា៖ [...]

ហ៊ុន សែន ព្រមាន​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី

ហ៊ុន សែន ព្រមាន​ចាប់ គឹម សុខ ដាក់​គុក​ជាថ្មី

អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ដែលទើបចេញពន្ធនាគារ កាលពីសប្ដាហ៍មុន បន្ទាប់ពីលោកបានអនុវត្តទោស ១៨ ខែរួចរាល់នោះ អាចនឹងត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារឡើងវិញ ប្រសិនជាលោក ហ៊ុន សែន យល់ឃើញថា ការវិភាគរបស់លោក គឹម សុខ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានថ្លែងដូច្នេះ ដោយមិនបញ្ចេញចំឈ្មោះ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែសីហានេះ នៅក្នុងពិធី​ជួប​ជាមួយ​កម្មករ-កម្មការិនីច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ហ៊ុន សែន បានថ្លែងថា៖ «ហើយអ្នក ដែលទើបចេញពីគុក ក៏កុំព្រហើនពេកដែរ។ កុំស្មានថា គេមិនហ៊ានចាប់បញ្ចូលគុកវិញ។ អាហ្នឹង គឺផ្លូវច្បាប់នៅកម្ពុជា ឬផ្លូវច្បាប់នៅលើពិភពលោក គេអត់បានហាមឃាត់ថា ជាប់គុកម្ដងរួចហើយ អត់ត្រូវជាប់គុកលើកទីពីរ ឬលើកទីបីនោះទេ។ តែប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត។»។

[...]
គឹម សុខ ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​អនុវត្ត​ទោស​រួចរាល់

គឹម សុខ ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​អនុវត្ត​ទោស​រួចរាល់

ទោសទណ្ឌដែលដាក់ ទៅលើលោក គឹម សុខ ត្រូវបានបញ្ចប់រួចរាល់ ហើយរូបលោកក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះដែរ។ នេះ បើតាមការអះអាង របស់មន្ត្រីតុលាការរាជធានី នៅមុននេះបន្តិច។

ក្នុងពេលភ្លាមៗ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឃើញលោក គឹម សុខា កំពុងថតរូបជាមួយក្រុមញាតិមិត្ត ដែលទៅទទួលលោក ដល់ពន្ធនាគារ។ គេក៏ឃើញលោក ទៅដុតធូប​គោរពវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច បូកគោ នោះដែរ។

ក្នុងវេលានេះ ទំព័រហ្វេសប៊ុក «មូលនិធិគឹមសុខ» កំពុងថតផ្សាយផ្ទាល់ ពីសកម្មភាពដំបូងៗរបស់លោក គឹម សុខ ដូចខាងក្រោម៖

 

លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នករិះគន់​មិនសំចៃមាត់ ត្រូវបានលោក ហ៊ុន សែន [...]

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

សវនាការជំនុំជម្រះក្ដី លើករណីលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពីបទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកធ្វើនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤រសៀល។ នេះ បើតាមលិខិតមួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ដែលបានអញ្ជើញលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី ឲ្យលោក គឹម សុខ។

ការប្រកាសបើកសវនាការនេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃ ពី​ពាក្យសុំ​មួយ​របស់លោកមេធាវី ជូង ជូងី ដែលដាក់ទៅ​សាលាដំបូង នៅថ្ងៃទី១៣ ខែកក្កដានេះ ស្នើឲ្យកូនក្ដីរបស់លោក​ បាននៅក្រៅឃុំ​ជាបណ្ដោះអាសន្ន។

លោកមេធាវី បានសរសេរនៅក្នុងលិខិតនោះថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...