គឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសរួចរាល់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 17, 2018
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោសទណ្ឌដែលដាក់ ទៅលើលោក គឹម សុខ ត្រូវបានបញ្ចប់រួចរាល់ ហើយរូបលោកក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះដែរ។ នេះ បើតាមការអះអាង របស់មន្ត្រីតុលាការរាជធានី នៅមុននេះបន្តិច។
ក្នុងពេលភ្លាមៗ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឃើញលោក គឹម សុខា កំពុងថតរូបជាមួយក្រុមញាតិមិត្ត ដែលទៅទទួលលោក ដល់ពន្ធនាគារ។ គេក៏ឃើញលោក ទៅដុតធូបគោរពវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច បូកគោ នោះដែរ។
ក្នុងវេលានេះ ទំព័រហ្វេសប៊ុក «មូលនិធិគឹមសុខ» កំពុងថតផ្សាយផ្ទាល់ ពីសកម្មភាពដំបូងៗរបស់លោក គឹម សុខ ដូចខាងក្រោម៖
លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នករិះគន់មិនសំចៃមាត់ ត្រូវបានលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ប្ដឹងឡើងទៅតុលាការ បន្ទាប់ពីលោក គឹម សុខ បានធ្វើអត្ថាធិប្បាយបង្ហាញការសង្ស័យថា គណបក្សប្រជាជនកម្ពុជា ទំនងជានៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ក្នុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
នៅទីបំផុត លោក គឹម សុខ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចក្នុងរសៀលថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧ ផ្ដន្ទាទោសរូបលោក ដោយដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្ត ដល់ដើមបណ្តឹង ៨០០លានរៀល ពីបទញុះញង់ ឲ្យមានបទឧក្រិដ្ឋជាអាទិ៍៕