តំណាងរាស្ត្ររ៉ូស្ស៊ីម្នាក់ ចង់បិទFacebook ព្រោះរូបថតចម្រុះពណ៌
ក្ដីសប្បាយរីករាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការដាក់លាយបញ្ចូលគ្នា រវាងរូបថតផ្ទាល់ខ្លួន របស់ពួកគេ និងពណ៌ចម្រុះ«ដូចឥន្ទនូ» នៅលើហ្វេសប៊ុកនោះ មិនមែនជាការពញចិត្ត របស់មនុស្សមួយចំនួនទេ។ ជាពិសេស គឺតំណាងរាស្ត្រជាតិរ៉ូស្ស៊ីមួយរូប លោក វីតាលី មីឡូណូវ (Vitali Milonov) បានបង្កើត សេចក្ដីព្រាងច្បាប់មួយឡើង ដើម្បីដាក់ទណ្ឌកម្ម លើបណ្ដាញសង្គម ដែលបានផ្សព្វផ្សាយ មានលក្ខណៈជា«ពាណិជ្ជកម្ម» ពីការស្រឡាញ់ភេទដូចគ្នា។
សម្រាប់លោក វីតាលី មីឡូណូវ រូបថតទាំងអស់ ដែលមានលាយឡំ ទៅដោយពណ៌ឥន្ទនូនោះ ជាការ«រំលោភ» លើច្បាប់ទំម្លាប់របស់ប្រទេសរ៉ូស្ស៊ី។ លោកបាននិយាយថា៖ «ហ្វេសប៊ុក មិនបានកំណត់អាយុ របស់អ្នកចូលទៅប្រើប្រាស់ទេ (តាមពិត មិនមែនដូច្នេះទេ ព្រោះតាមលក្ខខន្តិកៈ របស់ហ្វេសប៊ុក បានបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវមានអាយុ ពី១៣ឆ្នាំឡើង) គេមិនអាចដឹងថា តើមានកុមារច្រើនយ៉ាងណា ដែលបានមើលឃើញ [...]