សម្ភាស អ៊ីវង់ ហែម៖ លំអងផេះផង់នៃវិស័យភាពយន្ដខ្មែរ នៅក្រោយសង្រ្គាម
នៅទសវត្សឆ្នាំ៦០ វិស័យខ្សែភាពយន្តខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបានធ្លាក់មកដល់សឹងតែចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេសនៅក្នុងរបបវាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យភាពយន្ដខ្មែរនេះ បានងើបឡើងមកវិញ នៅចុងទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូងចុះមកវិញយ៉ាងលឿនទៀត តែប៉ុន្មានឆ្នាំក្រោយមកប៉ុណ្ណោះ។ លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុងចំណោមសមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួមស្ដារវិស័យនេះនៅចុងទសវត្សទី៨០នោះ ជាមួយនឹងភាពយន្ដដំបូងមួយរបស់លោក មានចំណងជើងថា «ស្រមោលអន្ធកាល»។
ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ២០១២កន្លងទៅ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញជូននូវកិច្ចសំភាសមួយ ក៏ដូចជាប្រវត្តិសង្ខេប នៃជីវិតរបស់សមិទ្ធិកររូបនេះ [...]