Posts tagged as "Najib Razak"

មហាធា ត្រៀម​ខ្លួន​ធ្វើ​នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​ទៀត

មហាធា ត្រៀម​ខ្លួន​ធ្វើ​នាយរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​ទៀត

លោក មាហាធា មហាមេដ (Mahathir Mohamad) ដែលមានវ័យ ៩២ឆ្នាំ បានអះអាងថា លោកនឹងត្រូវប្រកាស ឲ្យឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីឡើងវិញ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីសម្ព័ន្ធភាព របស់ក្រុមអ្នកនយោបាយប្រឆាំង ក្រោមការដឹកនាំរបស់លោក បានទទួលជ័យជំនះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជាតិ កាលពីម្សិលម៉ិញរួចមក។

«យើងកំពុងរង់ចាំមើល ថាខ្ញុំនឹងត្រូវប្រកាស ឲ្យក្លាយជានាយករដ្ឋមន្ត្រី ក្នុងថ្ងៃនេះ (ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨)» នេះ ជាការថ្លែងឡើង របស់លោក មហាធា នៅក្នុងសន្និសីទកាសែត កាលពីមុននេះបន្តិច។ លោកបន្ថែមថា បញ្ហាចម្រូងចម្រាសមួយចំនួន ជុំវិញការឡើងកាន់តំណែង របស់លោកនោះ ត្រូវបានដោះស្រាយរួចរាល់ហើយ។

អតីតនាយករដ្ឋមន្ត្រី ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី ជាថ្មីទៀត បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា រវាងពីពេលនេះ ទៅដល់ម៉ោង១៧ ល្ងាចនេះ [...]

ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

ពលរដ្ឋម៉ាឡេស៊ី​ច្រើន​ម៉ឺន​នាក់ ទាមទារ​ឲ្យ​នាយរដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

មានទំហំប្រហាក់ប្រហែល នឹងបាតុកម្មដែលបានកើតឡើង កាលពីចុង​ខែសីហា ឆ្នាំ២០១៥នោះដែរ ពលរដ្ឋ​ម៉ាឡេស៊ីច្រើនម៉ឺននាក់ បានត្រឡប់មកធ្វើការទាមទារ របស់ពួកគេឡើងវិញ ស្នើសុំឲ្យលោក ណាជីព រ៉ាហ្សាក់ (Najib Razak) ចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ ការចុះដើរតាមដងផ្លូវ ធ្វើបាតុកម្ម តាម​ការ​អំពាវនាវ​របស់​​ចលនាមួយ​ឈ្មោះ «Bersih» នោះ ថែមទាំងបានទាមទារ ឲ្យមានការ​កាត់​ទោស ទៅ​លើ​លោក ណាជីព នោះផងទៀត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ កំពុងរងការចោទប្រកាន់ ពីការជាប់ពាក់ព័ន្ធដ៏អាស្រូវ ថា​បាន​កេងបន្លំថវិកា នៅក្នុងក្រុមហ៊ុនរដ្ឋមួយឈ្មោះ «1 Malaysia Development Berhad (1MDB)» ដែល​បង្កើត​ឡើង​ដោយ​លោក ណាជីព ផ្ទាល់ បន្ទាប់ពីលោកបានឡើង​កាន់អំណាច ជាប្រមុខរដ្ឋាភិបាល របស់​រាជាណាចក្រ​សហព័ន្ធ​ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩។ រហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុន​មានប្រាក់​​បំណុល​​របស់​ខ្លួន ច្រើន​ជាង​១០កោដដុល្លារ ខណៈលោក ណាជីព [...]

ធ្លាក់​យន្ដហោះ MH17៖ ម៉ាឡេស៊ី ទាមទារ​រក​យុត្តិធម៌

ធ្លាក់​យន្ដហោះ MH17៖ ម៉ាឡេស៊ី ទាមទារ​រក​យុត្តិធម៌

គ្រោះថ្នាក់ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរលេខ «MH17» កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បានសម្លាប់មនុស្ស ទាំង២៩៨នាក់ នៅលើ​យន្ដហោះ​ទាំង​អស់។ ភាគច្រើន ពីក្នុងចំណោមជនរងគ្រោះ ជាជនជាតិហូឡង់ ប៉ុន្តែក៏មានផងដែរ នូវអ្នកដំណើរចំនួន ៤៤នាក់ ជាជនជាតិម៉ាឡេស៊ី និង២៧នាក់ទៀត ជាជនជាតិអូស្ត្រាលី។

ដោយសារហេតុនេះហើយ ទើបប្រទេសម៉ាឡេស៊ី មិនអាចនៅស្ងៀម មិនប្រតិកម្មបានឡើយ ជាពិសេស នៅ​ពេល​​ដែល​របាយការណ៍​ស៊ើប​អង្កេត​មួយ របស់​គណកម្មការ​ព្រហ្មទណ្ឌ​​អន្តរជាតិ ទទួលបន្ទុកករណីនេះ ដឹកនាំ​ដោយ​​ប្រទេសហូឡង់ បានអះអាង កាលពីព្រឹកម្សិលម៉ិញថា យន្ដហោះពិតជាត្រូវបានបាញ់ទម្លាក់ ដោយ​កាំជ្រួច​ប្រភេទ «Buk» ផលិតនៅប្រទេសរ៉ូស្ស៊ី និងបាញ់ចេញពីតំបន់ របស់កងកម្លាំង និយមបំបែកទឹកដី ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត នៃប្រទេសអ៊ុយក្រែន។

ថ្លែងតាមយៈ​​ទីភ្នាក់ងារ​​ព័ត៌មាន​​ជាតិ​ម៉ាឡេស៊ី «Bernama» [...]

MH370៖ ជំហ៊ាន​ទៅ​រក​ឃើញ យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន?

MH370៖ ជំហ៊ាន​ទៅ​រក​ឃើញ យន្ដហោះ​ម៉ាឡេស៊ី​បាត់​ខ្លួន?

តើនេះជាតំរ៉ុយតំបូង ដើម្បីឈានទៅរកឃើញ នូវយន្ដហោះបាត់ខ្លួន ដ៏អាថ៌កំបាំងជាងគេក្នុងលោកឬ? បំណែក​យន្ដហោះ ដែលត្រូវបានឃើញ អណ្ដែតមកទើរ នៅលើឆ្នេរនៃកោះរ៉េអ៊ុយញ៉ុង ជារបស់យន្ដហោះ MH370 របស់​ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងពីដើមខែមីនា ឆ្នាំ​២០១៤។ នេះជាការអះអាង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) ពីរដ្ឋធានី​កូឡាឡំពួរ។

ការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង នៅមុនសេចក្ដីសន្នីដ្ឋាន​ជំហានដំបូងមួយ របស់អ្នក​ស៊ើប​អង្កេតបារាំង ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃពុធទី៥ ខែសីហានេះដែរ។ លោក សែជ ម៉ាកូវ៉ាក (Serge Mackowiak) រដ្ឋអាជ្ញារងបារាំង ប្រចាំរដ្ឋធានីប៉ារីស ដែលទទួលបន្ទុក ការស៊ើបអង្កេតករណីនេះ បាន​ថ្លែង​នៅ​ចំពោះ​មុខ ក្រុមអ្នកសារព័ត៌មានថា បំណែករប៉ាត់រប៉ាយទាំងនោះ ពិតជាផ្នែកមួយនៃយន្ដហោះប៊ូអីង (Boeing 777) បើយោងទៅលើ ឯកសារសម្គាល់យន្ដហោះ [...]

MH370៖ រក​ឃើញ​បំណែក ឈាន​ទៅ​រក​ឃើញ​យន្ដហោះ​បាត់​ខ្លួន?

MH370៖ រក​ឃើញ​បំណែក ឈាន​ទៅ​រក​ឃើញ​យន្ដហោះ​បាត់​ខ្លួន?

បំណែកយន្ដហោះ រកឃើញនៅឆ្នេរនៃកោះ រ៉េអ៊ុយញ៉ុង (ទឹកដីបារាំង ក្នុងមហាសមុទ្រឥណ្ឌា ខាងលិច) នឹង​ត្រូវ​ដឹកមកដល់ក្រុង ទូលូស៍ នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីអនុញ្ញាត ឲ្យនាយកដ្ឋានភស្តុភារបារាំង «DGA» អាច​ធ្វើ​ការ​ពិនិត្យ និងស្រាវជ្រាវ។ ប៉ុន្តែប្រភពជាច្រើន ដែលស្និតនឹងការស៊ើបអង្កេត បានបង្ហើបឲ្យដឹងថា បំណែក​ស្លាប​យន្ដហោះនោះ ពិតជារបស់យន្ដហោះ ប៊ូអ៊ីង (Boeing 777) ដែលទំនងជាយន្ដហោះ ដែលប្រើប្រាស់ ដោយ​ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ យកមកធ្វើការហោះហើរ ភ្ជាប់ជើងហោះហើរ MH370 ហើយបានបាត់ខ្លួន កាល​ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ការសង្ស័យ របស់ក្រុមអ្នកស៊ើបអង្កេត កាន់តែគិតថា បំណែកនេះ ជារបស់យន្ដហោះ​ MH370 ដែលហោះចេញ ពីរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...