ទីប្រឹក្សា-ជំនួយការ «ផ្អើលនិងបារម្ភ» ព្រោះខំចំណាយតែគ្មានលទ្ធផល
ទាំងទីប្រឹក្សា ទាំងជំនួយការ មិនថារបស់ក្រសួងស្ថាប័នរដ្ឋ ឬរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់របស់កម្ពុជា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្មណ៏ចំពោះបញ្ហាប្រឈម នូវការបាត់បង់មុខតំណែង និងតួនាទីរបស់ខ្លួនដែលទទួលបានដោយ«លំបាក» និងចំណាយអស់«ញើស»ជាច្រើននោះ។
ព្រះមហាក្សត្រ អមសងខាងដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងរដ្ឋភាកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថត STINGER)
រាជធានីភ្នំពេញ - បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ដែលបានត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការនៃថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទីប្រឹក្សា-ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ [...]