ក្រុមតាលីបង់ប្រកាសទទួលស្គាល់ភេរវកម្មនៅ ឡាអ័រ (ប៉ាគីស្ដង់) យ៉ាងហោច៦៥នាក់ស្លាប់
នៅយប់ថ្ងៃអាទិត្យនេះ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានកើតឡើង ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» ដែលស្ថិតនៅចំងាយ តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីកន្លែងល្បែងកំសាន្ដសម្រាប់កុមារ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃប្រទេសប៉ាគីស្ដង់។ អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹងថា៖ «ភាគច្រើននៃអ្នកស្លាប់ និងអ្នករបួស ជាស្ត្រី និងកុមារ»។
យកអ្នកកាន់សាសនាគ្រឹស្ទ៍ ជាចំណុចវាយប្រហារ...
តុល្យភាពជាបណ្ដោះអាសន្ន នៅតែបន្តកើនឡើង និងបានឲ្យដឹងថា មនុស្សដែលរងគ្រោះដល់ជីវិត មានរហូតដល់៦៥នាក់ ខណៈមនុស្សរងរបួស មានចំនួនរហូតដល់ ៣៥០នាក់។ លោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុងឡាអ័រ បានថ្លែងឡើងថា កុមារជាង៥០នាក់ បានរងរបួស។ លោកបានឲ្យដឹងទៀតថា កងទ័ពត្រូវបានស្នើ [...]