«អ៊ិចបក់វ័ន» ចេញលក់នៅចុងខែវិច្ឆិកា លើទីផ្សារ១៣ប្រទេស (VDO)
ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។
អ៊ិចបក់វ័ន ប្រអប់ហ្គេមចេញថ្មីរបស់ក្រុមហ៊ុន មីក្រូសូហ្វ។ (រូបថត ក្រុមហ៊ុន)
«អ៊ិចបក់វ័ន» នឹងជាឧបករណ៏លេងហ្គេមជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនមីក្រូសូហ្វ បន្ទាប់ពី «អ៊ិចបក់៣៦០» (Xbox 360) ដែលបានចេញលក់តាំងតែពីឆ្នាំ២០០៥។ វត្តមានរបស់វាពេលនេះ មានន័យថា វានឹងត្រូវប្រកួតប្រជែងទីផ្សារជាមួយនឹង «ផ្លេស្តេសិន៤» (PlayStation 4) របស់ក្រុមហ៊ុនសូនី (Sony) ដែលត្រៀមនឹងចេញលក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនោះផង។
ទីផ្សារទាំង១៣ប្រទេស ដែលចេញលក់ឧបករណ៏លេងហ្គេមជំនាន់ថ្មីដំបូងគេនេះ មានដូចជា៖ [...]