«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។


អ៊ិចបក់វ័ន ប្រអប់ហ្គេមចេញថ្មីរបស់ក្រុមហ៊ុន មីក្រូសូហ្វ។ (រូបថត ក្រុមហ៊ុន)

«អ៊ិចបក់វ័ន» នឹងជាឧបករណ៏លេងហ្គេមជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនមីក្រូសូហ្វ បន្ទាប់ពី «អ៊ិចបក់៣៦០» (Xbox 360) ដែលបានចេញលក់តាំងតែពីឆ្នាំ២០០៥។ វត្តមានរបស់វាពេលនេះ មានន័យថា វានឹងត្រូវប្រកួតប្រជែងទីផ្សារ​ជា​មួយនឹង «ផ្លេស្តេសិន៤» (PlayStation 4) របស់ក្រុមហ៊ុនសូនី (Sony) ដែលត្រៀមនឹងចេញលក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនោះផង។

ទីផ្សារទាំង១៣ប្រទេស ដែលចេញលក់ឧបករណ៏លេងហ្គេមជំនាន់ថ្មីដំបូងគេនេះ មានដូចជា៖ អូស្ត្រាលី អូទ្រីស ប្រេស៊ីល កាណាដា បារាំង អាឡឺម៉ង់ អ៊ែកឡង់ អ៊ីតាលី ម៉ិកសិកូ ញ៉ូស្សឺឡែន អេស្ប៉ាញ អង់គ្លេស និងអាមេរិក។ ហើយសម្រាប់ទី​ផ្សារនៅប្រទេសដទៃៗទៀត នឹងអាចចរាចរណ៏នៅដើមឆ្នាំ២០១៤។

មីក្រូសូហ្វ បានប្រកាសឲ្យដឹងថា «អិចបក់វ័ន» នឹងនាំមកជាមួយនូវ ម៉ាស៊ីន (CPU) ដំណើរការកាន់តែលឿនជាងមុន។ ម៉ាស៊ីនប្រភេទ ខ្លកស្ពីដ (clock speed) នឹងបន្ថែមទំហំពី ១.៦ជីហ្គាអែក ដល់ទៅ ១.៧ជីហ្គាអែក ដែលអាចដំណើរការ​លឿនជាងមុនបាន ១០ភាគរយ។ ហើយម៉ាស៊ីនប្រភេទនេះ វាស្ថិតក្នុងចំណោមកំពូលម៉ាស៊ីនល្អបំផុតទាំង៦។

លក្ខណៈសម្បត្តិរបស់វាមួយចំនួនទៀត មានដូចជា៖
• ពណ៌៖ ខ្មៅរាវ (liquid black)
• អង់ចងចាំ (RAM)៖ ៨ជីហ្គាបៃ ប្រភេទឌីឌីអរ៣ (DDR3)
• អាចផ្ទុកបាន៖ ៥០០ជីហ្គាបៃ
• បង្ហាញរូបភាពបានទំហំ៖ ៣៨៤០ X ២១៦០ ភិចស្យ៊ែល
• ប្រព័ន្ធដំណើរការ៖ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ «អ៊ិចបក់ អូអេស» (Xbox OS)

«អ៊ិចបក់វ័ន» នឹងមានតម្លៃប្រមាណ ៤៩៩.៩៩ដុល្លារ នៅអាមេរិក, ៤២៩ផោន នៅអង់គ្លេស និង ៤៩៩អ៊ឺរ៉ូ នៅប្រទេស​តំបន់​អ៊ឺរ៉ុប។ សម្រាប់តម្លៃទាំងនេះ អ្នកនឹងទទួលបាននូវអត្ថប្រយោជន៏បន្ថែមដូចជា៖ បាន ឃីណិក (Kinect) (បន្ទះអេក្រង់) ថ្មីមួយ, ដៃបញ្ជារគ្មានខ្សែមួយ (wireless controller) និងទទួលបានសេវាកម្មឥតគិតថ្លៃរយះពេល២សប្តាហ៏ ពីក្រុមហ៊ុន​មីក្រូសូហ្វ៕

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ប្រអប់ហ្គេមចេញថ្មីនេះ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...