កីឡាករកូរ៉េខាងត្បូង ឈ្នះពានរង្វាន់យូអេសភីជីអេ លើកដំបូង
កីឡាករវាយកូនហ្គោល បែ សាងមូន (Bae Sang-Moon) របស់កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់យូអេសភីជីអេ (US PGA) ជាលើកដំបូងក្នុងអាជីពរបស់គាត់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបំបាក់កីឡាករជើងខ្លាំងអាមេរិក ឃេហ្គាន ប្រាដឡេ (Keegan Bradley) ក្នុងកម្មវិធីប៊ីរ៉ន់ ណេលសិន (Byron Nelson) និងទទួលបានទឹកប្រាក់ ៦.៧លានដុល្លាសហរដ្ឋអាមេរិក។
កីឡាករវាយកូនហ្គោល បែ សាងមូន របស់កូរ៉េខាងត្បូង។
ស្ថិតក្នុងបរិយាកាសខ្យល់រំភើយ នៅឯទីលានវាយកូនហ្គោល ធីភីស៊ី ហ្វរស៊ីសិន រីស៊ត (TPC Four Seasons Resort) សហរដ្ឋអាមេរិក កីឡាករវ័យ២៦ឆ្នាំកូរ៉េខាងត្បូង បានបញ្ចប់ទៅដោយវាយចូលក្នុងរន្ធបាន១៣ ក្នុងចំណោម២៦៧រន្ធ និងបានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១១ ប្រាដឡេ ដែលធ្លាប់វាយចូល៧២រន្ធ ក្នុងចំណោមរន្ធ២៧០ កាលពីឆ្នាំ២០១១។
សាងមូន [...]