ក្រុមប្រឹក្សសន្តិសុខនៃអ.ស.ប. ថ្កោលទោសការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង
ទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីទៀត កាលពីថ្ងៃអង្គារទី១២ខែកុម្ភះ ជាលើកទីបី នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សកម្មភាព ដែលបង្កអោយមានប្រតិកម្មតបតរយ៉ាងខ្លាំង ពីសហគមអន្តរជាតិ។
កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោស យ៉ាងដាច់អហង្កា ទៅលើការសាកល្បងជាថ្មីទៀត របស់ប្រទេសកូរ៉េខាងជើង ហើយបានប្រកាសថា នឹងចេញនូវ«វិធានការសមស្រប» តាមរយះដំណោះស្រាយថ្មីមួយទៀត។ សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលអានដោយលោក គីម ស៊ុងហ្វាន (Kim Sung-hwan) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកូរ៉េខាងត្បូង ប្រទេស«ប្រធានផ្លាស់វេន» [...]