ប្ដូរយកអាជីពជាអ្នកចម្រៀងរបស់ តេង លក្ខិណា មិនសូវកាក់កប
បើទោះបីជាមានការជម្រុញពីម្ចាស់ផលិតកម្មអ៊ឹម ឱ្យកញ្ញាចេញបទចម្រៀងជាច្រើនក៏ដោយ ប៉ុន្តែមានបទចម្រៀងរបស់កញ្ញា តេង លក្ខិណា តិចតួចបំផុត ដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ពីទស្សនិកជន។ សម្រាប់ការវិវឌ្ឍន៍ខ្លួន របស់តារាស្រីរូបនេះ ហាក់ជួបរឿងមិនល្អច្រើន ព្រោះនាងត្រូវបានទស្សនិកជនអ្នកនិយមបទយុវវ័យ លើកឡើងថាមិនមានសម្លេងល្អ មិនសក្តិសមគ្រប់គ្រាន់ ដើម្បីក្លាយជាតារាចម្រៀងអាជីពឡើយ។
មិនតិចដងនោះទេ ដែលតារាស្រីសាច់សខ្ចីវិវត្តខ្លូនពីពិធីការិនី មកចាប់កាន់ក្បាលម៉េក្រូ ធ្វើជាតារាចម្រៀងអាជីពរូបនេះ ទទួលបានការរិះគន់ពីទស្សនិកជន។ នាងត្រូវបានទស្សនិកជនទាំងក្រៅ និងនៅក្នុងបណ្តាញសង្គមរិះគន់ថា នាងច្រៀងដូចសូត្រ មេសូត្រ គ្មានទឹកដម គោកៗ ដូចមិនដាក់ទឹក។ ប្រើបច្ចេកទេសយោងហើយ [...]