ប្ដូរយកអាជីពជាអ្នកចម្រៀងរបស់ តេង លក្ខិណា មិនសូវកាក់កប
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៥
- កែប្រែចុងក្រោយ: January 16, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបីជាមានការជម្រុញពីម្ចាស់ផលិតកម្មអ៊ឹម ឱ្យកញ្ញាចេញបទចម្រៀងជាច្រើនក៏ដោយ ប៉ុន្តែមានបទចម្រៀងរបស់កញ្ញា តេង លក្ខិណា តិចតួចបំផុត ដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ពីទស្សនិកជន។ សម្រាប់ការវិវឌ្ឍន៍ខ្លួន របស់តារាស្រីរូបនេះ ហាក់ជួបរឿងមិនល្អច្រើន ព្រោះនាងត្រូវបានទស្សនិកជនអ្នកនិយមបទយុវវ័យ លើកឡើងថាមិនមានសម្លេងល្អ មិនសក្តិសមគ្រប់គ្រាន់ ដើម្បីក្លាយជាតារាចម្រៀងអាជីពឡើយ។
មិនតិចដងនោះទេ ដែលតារាស្រីសាច់សខ្ចីវិវត្តខ្លូនពីពិធីការិនី មកចាប់កាន់ក្បាលម៉េក្រូ ធ្វើជាតារាចម្រៀងអាជីពរូបនេះ ទទួលបានការរិះគន់ពីទស្សនិកជន។ នាងត្រូវបានទស្សនិកជនទាំងក្រៅ និងនៅក្នុងបណ្តាញសង្គមរិះគន់ថា នាងច្រៀងដូចសូត្រ មេសូត្រ គ្មានទឹកដម គោកៗ ដូចមិនដាក់ទឹក។ ប្រើបច្ចេកទេសយោងហើយ ក៏នៅតែមិនបានដូចតារាចម្រៀងដទៃ។
កញ្ញា តេង លក្ខិណា មិនអាចជ្រោងកេរ្តិ៍ឈ្មោះ ឱ្យល្បីល្បាញ ដូចជាតារាចម្រៀង ដទៃបាន ឡើយ បើទោះបីជាផលិតកម្ម ព្យាយាមលើកស្ទួយនាងក្តី។ ប្រិយមិត្តខ្លះបាននិយាយថាតេង លក្ខណាបានតែស្អាត រីឯសម្លេងវិញយកជាការមិនបាននោះទេ។ ពួកគេបានថ្លែងរិះគន់នាងថា អ្នកចម្រៀង គឺពឹងសម្លេង មិនមែនពឹងលើសម្រស់នោះទេ។ មនុស្សមួយចំនួន បាននិយាយថា នាងគួរតែត្រឡប់ទៅកាន់អាជីពចាស់វិញ។
តេង លក្ខិណា គឺជាអតីត ពិធីការនីរបស់ទូរទស្សន៍ម៉ាយធីវី។ ក្នុងពេលដែលនាងស្ថិតក្នុងតំណែងជាពិធីការិនី តារាស្រីសម្តីផ្អែមរូបនេះ ហាក់មានប្រជាប្រិយភាព និងការគាំទ្រច្រើនពីទស្សនិកជន ផ្ទុយពីអាជីពជាតារាចម្រៀង។ តែកញ្ញារូបស្រស់បានបោះបង់តំណែងជាពិធីការិនី ដែលនាងធ្លាប់បានធ្វើជាច្រើនឆ្នាំ ហើយងាកមកធ្វើជាតារាចម្រៀងវិញ នៅក្នុងផលិតកម្មអ៊ិម៕