កូរ៉េខាងជើងធ្វើបុណ្យអោយមេដឹកនាំ ខណៈវ៉ាស៊ីតោនស្នើអោយឈប់លេងភ្លើង
ប្រទេសកូរ៉េខាងជើង បានពញ្ញាក់ពិភពលោកបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងពិធីបុណ្យអបអរមេដឹកនាំ ទាំងស្លាប់ទាំងរស់ របស់ខ្លួន ដោយមិនខ្ចីរវល់ នឹងសំនើសុំរបស់ទីក្រុងវ៉ាស៊ីនតោន អោយបញ្ឈប់«ការលេងភ្លើង» និងបោះបង់ចោល ការបាញ់សាកល្បងកាំជ្រួច។
ទាហានកូរ៉េខាងជើង ក្នុងការត្រៀមជើងការរបស់ខ្លួន។
ប្រធានាធិបតីអាមរិក លោកបារ៉ាក់ អូបាម៉ា បាន អំពាវនាវអោយទីក្រុងព្យុងយ៉ាង អោយផ្លាស់ប្ដូរគំនិត នៅក្នុងជំនួបមួយនៅសេតវិមាន ជាមួយនឹងលោកបាន គី-មូន (Ban Ki-moon) អគ្គលេខាធិការនៃអ.ស.ប.។ លោកបានថ្លែងថា «យើងទាំងពីរនាក់ យល់ព្រម នៅលើចំនុច ដែលថាវាដល់ពេលសម្រាប់ប្រទេសកូរ៉េខាងជើង អោយបញ្ឈប់ទៅ នូវរបៀបសម្លុតគម្រាមកំហែង ដែលមានសព្វថ្ងៃ»។
ចំណែកលោក បាន គី-មូន វិញ បានអំពាវនាវ [...]