បាល់ទាត់៖ ក្រុមវែសហេម ទទួលបាន«កីឡាដ្ឋានអូឡាំពិក»ថ្មី
ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេស វែសហេម យូណៃធីត (West Ham United) បានធ្វើការអបអរសាទរ ជាប្រវត្តិសាស្រ្តថ្មីមួយ កាលពីថ្ងៃសុក្រ ម្សិលមិញ បន្ទាប់ពីសេចក្តីសម្រេចរបស់ អភិបាលក្រុងឡុងដ៍ លោក បូរីស ចនសិន (Boris Johnson) យល់ព្រមឲ្យពួកគេយកកីឡាដ្ឋាន អូឡាំពិក (Olympic Stadium) ធ្វើជាកីឡាដ្ឋានផ្តាច់មុខ របស់ក្រុមនេះ ហើយនឹងអាចចាប់ផ្តើមដំណើរការនៅរដូវកាលឆ្នាំ ២០១៦-២០១៧។
កីឡាដ្ឋាន អូឡាំពិក របស់ទីក្រុងឡុងដ៍។
ក្រុមញញួរយក្សមួយនេះ បានត្រៀមលុយប្រមាណ ១៥០លានផោន ដើម្បីស្ថាបនាកីឡាដ្ឋាននេះ ឲ្យចប់រួចរាល់មុនរដូវកាល ២០១៦-២០១៧ ចាប់ផ្តើម។ កីឡាដ្ឋានអូឡាំពិក នឹងត្រូវកែឆ្នៃ ឲ្យមានកៅអី នៅត្រឹមតែ ៥៤០០០ កៅអីតែប៉ុណ្ណោះ ដែលចំនួនកៅអីសព្វថ្ងៃមានចំនួន ៨ម៉ឺនកៅអី។ ការកែប្រែ ដើម្បីឲ្យមានទំហំល្មម [...]