Posts tagged as "Crocodile"

នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?

នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?

នៅក្នុងប្រទេសអូស្ត្រាលី មិនមែនឲ្យតែ​មានល្បាក់ទឹកហូរ កាត់តាមផ្ទាំងសិលាធំៗ ដូច្នេះហើយ វាគឺជាទីកន្លែងដ៏មនោរម្យ គួរឲ្យចង់ចេតនា និងដើរកំសាន្ដ ឬចុះងូតទឹក​នោះឡើយ។ តែវាអាចនឹងនាំគ្រោះថ្នាក់ ត្រឡប់មកអ្នក​ទេសចរណ៍​វិញ​បាន ប្រសិនជាមិនសំលឹងមើល ឲ្យច្បាស់ទេនោះ។

ដូចក្នុងរូបភាពបង្ហាញខាងលើនេះ ដែលដំបូងឡើយ គេមិនបានចាប់អារម្មណ៍ថា តើម្ចាស់វីដេអូចង់ថតបង្ហាញពីអ្វីផ្សេង ក្រៅពីខ្សែទឹកហូរដ៏ខ្មួលខ្មាញ់ ជាមួយនឹងទេសភាព ដ៏ល្អប្រណិតនោះទេ។ ប៉ុន្តែ នៅពេលដែលម្ចាស់វីដេអូ ទាញរូបភាពមកជិត ទើបគេដឹងថា... នោះ គឺជាសត្វក្រពើរដ៏ធំ មួយក្បាល។

វីដេអូនេះ ជាការដកស្រង់ ចេញពីកម្មវិធីទូរទស្សន៍​មួយ របស់ «National Geographic TV» ដែលមានការចូលរួមពីលោក «Matt Wright» អ្នកជំនាញមួយរូប ខាងការសង្គ្រោះសត្វក្រពើ និងថតនៅក្នុងតំបន់មួយ ស្ថិតនៅភាគខាងជើង នៃកោះអូស្ត្រាលី។ លោក «Matt Wright» បានលាន់មាត់ នៅក្នុងវីដេអូថា៖ [...]

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

ការលោតចូល ទៅក្នុងបឹងនោះ ខុសកន្លែង និងខុសពេល។ នេះជាការរៀបរាប់ ប្រាប់ទូរទស្សន៍ក្នុងតំបន់ របស់​លោក «Tod Goodyear» ភ្នាក់ងារនគរបាលប្រចាំក្រុង «Brevard» ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវជន​ម្នាក់ ដែលរងការសង្ស័យថា ជាចោរគាស់ផ្ទះ បានលោតចូល ទៅក្នុងបឹងមួយ ដើម្បីគេចពីការ​តាម​ចាប់​ខ្លួន ពីសំណាក់កងកម្លាំងនគរបាល។ យុវជននោះ ត្រូវបានខាំសម្លាប់ ដោយក្រពើមួយក្បាល ប្រវែង​ជាង​៣ម៉ែត្រ ដែល​រស់​នៅ​ក្បែរនោះ។

ក្រពើសម្លាប់មនុស្ស២២នាក់ តាំងពីឆ្នាំ១៩៤៨

នគរបាលបានថ្លែងឲ្យដឹងថា យុវជន «Matthew Riggins» អាយុ២២ឆ្នាំ បានបាត់ខ្លួន តាំងពីថ្ងៃទី១៣ ​ខែ​វិច្ឆិកា​កន្លងទៅ។ នៅថ្ងៃមុនការបាត់ខ្លួន យុវជនបាននិយាយ ប្រាប់សង្សារបស់ខ្លួនថា ខ្លួននឹងចូល ទៅក្នុងក្រុង «Barefoot Bay» ដើម្បីធ្វើសកម្មភាពគាស់ផ្ទះ លួចរបស់របរ ជាមួយនឹងជនសង្ស័យ មួយរូបទៀត។ នៅ​១០​ថ្ងៃ​ក្រោយមក អ្នកជ្រមុជទឹកជាច្រើននាក់ [...]

រត់​ផ្អើល ព្រោះ... ឃើញ​ក្រពើមក​ដើរ​លេង​ផ្សារ!

បុគ្គលិកបម្រើការ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «Sugar Land» ក្នុងក្រុង ហ៊ូស្ដុន នៃរដ្ឋតិចសាស (អាមេរិក) បានជួបហេតុការណ៍ ដ៏ភ័យតក់ស្លុតមួយ ទាំងព្រឹកព្រលឹម នៅពេលដែលពួកគេ បានមកធ្វើការ កាល​ពី​ថ្ងៃ​សៅរ៍ ពីរសប្ដាហ៍មុន។ មានរឿងអី?  មាន! នោះគឺសត្វក្រពើមួយក្បាល់ មានបណ្ដោយប្រមាណ​ជា៣,៨០​ម៉ែត្រ និង​៣៦០គីឡូម៉ែត្រ បាន​ចូល​មក​ដើរ​កំសាន្ដ នៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌល។

បើទោះជាសត្វសាហាវនេះ បានខ្វាក់ភ្នែកមួយចំហៀង និងមានអាយុប្រមាណជា៥០ឆ្នាំទៅហើយក្ដី តែវា​នៅ​តែមានភាពចាំបាច់ណាស់ ដែលក្រុមនគរបាល ចាំបាច់ត្រូវរកការធ្វើអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាង​ចាប់ក្រពើ។ ក្រុមអ្នកជំនាញ បានចូលមកចាប់ចងក្រពើ ដោយរំនឹងខ្សែពួរដ៏មាំមួយ ហើយបានយកក្រណាត់ មកបិទភ្នែកវា ដើម្បីងាយស្រួល ក្នុងការដឹកបញ្ជូនវាចេញទៅ។

សត្វក្រពើ ទំនងជាបានវាចេញពីព្រៃមួយ នៅតំបន់នោះ ដែលព័ទ្ធខ្វាត់ខ្វែង ដោយទឹកបឹងបួ និងទន្លេមួយផង៕

បោះ​នុយ​នាំ​ជ្រូក​ព្រៃ​ឲ្យ​ក្រពើ​ខាំ ដើម្បី​បង្ហាញ​ទេសចរណ៍

ប្រសិនបើក្រពើ ជាសត្វសាហាវ តែមនុស្សបានធ្វើ នូវអំពើសាហាវជាងសត្វក្រពើ រាប់សិបដង។ នៅក្នុងរដ្ឋ ល្វីសាន (Louisiane) សហរដ្ឋអាមេរិក ក្រុមអ្នកទេសចរណ៍ធម្មជាតិ បានទស្សនានូវឈុត​ឆាក​ដ៏​រន្ធត់មួយ នៅ​ពេលដែលពួកគេ ត្រូវបានដឹកតាមកាណូត ទៅក្នុងដំណើរកំសាន្ដ ឈ្មោះហៅថា «Pearl River Eco-Tours» នៅលើទន្លេ ភៀល ដែលសម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វក្រពើ។

ក្នុងពេលដែលហ្វូងជ្រូកព្រៃជាច្រើនក្បាល បានចូលមករកចំណី និងផឹកទឹកទន្លេនោះ នរណាក៏បានដឹងដែរថា នៅមិនឆ្ងាយពីទីនោះ មានសត្វក្រពើមួយក្បាល កំពុងតាមសង្កេតមើល ហ្វូងសត្វចតុបាតទាំងនេះ ដើម្បីរង់​ចាំ​មើលឱកាសមកដល់។ ប៉ុន្តែមិនចាំបាច់ឱកាស ដែលនឹងកើតឡើង ដោយឯកឯងនោះឡើយ ព្រោះមគ្គទេស​ទេសចរណ៍មួយរូប ដែលស្ថិតនៅលើកាណូត បានបោះនុយជាចំណីជាច្រើន ទៅឲ្យជ្រូកព្រៃមួយក្បាល ដើម្បី​ឲ្យសត្វតិរច្ឆានមួយក្បាល ពីក្នុងចំណោមនោះ តាមមករកស៊ីចំណី និងរំកិលខ្លួន ឲ្យមកកៀកជាមួយ​សត្វ​ក្រពើ។

បណ្ដាទេសចរណ៍ [...]

កម្ពុជា កំពុង​ត្រៀម​នាំ​«ស្បែក​ក្រពើ» ចេញ​ទៅ​បារាំង

កម្ពុជា កំពុង​ត្រៀម​នាំ​«ស្បែក​ក្រពើ» ចេញ​ទៅ​បារាំង

ប្រទេសកម្ពុជា គ្រោងនឹងនាំចេញស្បែកក្រពើ ចេញទៅកាន់ប្រទេសបារាំង ចាប់ពីខែឧសភានេះទៅ ដើម្បីបំពេញតម្រូវការ ដែលកាន់តែមានច្រើនឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុប។ នេះបើតាមសេចក្ដីរាយការណ៍ របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក ដោយបានស្រង់សម្ដី អ្នកទទួលខុសត្រូវសមាគម អ្នកចិញ្ចឹមក្រពើ មកបញ្ជាក់។

អនុប្រធានសមាគម ​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើក​ម្ពុជា លោក សេន រិទ្ធិ ដែលមានកសិដ្ឋានចិញ្ចឹមក្រពើ ប្រមាណជិត​១០ ០០០ ក្បាល នៅក្នុងខេត្ត​សៀមរាប បានថ្លែងឡើងថា ស្បែក​ក្រពើ ១០០០ ​ស្បែក​នឹង​ត្រូវ​បាន​គេ​នាំ​ចេញ​ ទៅប្រទេស​បារាំង ​នៅ​ខែ​ក្រោយ។ ស្រង់សម្ដីសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ លោក សេន រិទ្ធិ បានបញ្ជាក់ថា ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ពេញ​​ចិត្ត​ ពី​អ្នក​ទិញ​អន្តរជាតិ​ ដោយ​សារ​តែ​ គុណភាព​របស់​ស្បែក​ក្រពើ និង​ការ​អភិរក្ស​ដ៏​រឹងមាំ​ របស់​សត្វ​ក្រពើ​ព្រៃ ខណៈ​ដែល​​កសិដ្ឋាន​​ចិញ្ចឹម​សត្វ​ក្រពើ​បាន​កើន​ឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...