អេង ឆៃអ៊ាង៖ «មនុស្សមានរោគចិត្តក្នុងខ្លួន អញ្ចឹងឯង»
រលកប្រតិកម្ម តបនឹងការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងបន្តមានកម្លាំងទៅមុខ។ ហើយភាពស្ងប់ស្ងាត់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមកមិនឃើញតបតរអ្វី ទៅនឹងសំដីចោទប្រកាន់ជាច្រើន របស់ប្រមុខទ័ព«ជួង»នោះ ទំនងជាត្រូវបានបិតបញ្ចប់នៅថ្ងៃនេះ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហោះឃ្លាមួយហៅលោក ខឹម វាសនា ថាជា«មនុស្សមានរោគចិត្ត»។
លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅក្នុងផ្នែកដាក់យោបល់ នៃការចែករំលែកមួយ របស់លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជាការបង្ហោះរូប «ScreenShot» របស់លោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ កាលពីប៉ុន្មានម៉ោងមុន។
» ខាងក្រោមនេះ ជាការចែករំលែករបស់លោក មឿង តុលា៖