អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»

បើលោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ សំដែងក្ដីអាណិតចំពោះលោក ខឹម វាសនា និងចាត់ទុក​ប្រធាន​គណបក្សរូបនេះ ថាមាន«បញ្ហាផ្លូវចិត្ត»នោះ នៅថ្ងៃនេះលោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបន្ថែមមួយឃ្លា ដែលមាន័យត្រង់ៗ ថាលោក ខឹម វាសនា កំពុងមាន«រោគចិត្ត»ក្នុងខ្លួន។
អេង ឆៃអ៊ាង៖ «មនុស្ស​មាន​រោគ​ចិត្ត​ក្នុង​ខ្លួន អញ្ចឹង​ឯង»
ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 18, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រលកប្រតិកម្ម តបនឹងការលើកឡើង របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងបន្តមានកម្លាំងទៅមុខ។ ហើយ​ភាព​ស្ងប់​ស្ងាត់ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកន្លងមក​មិន​ឃើញ​តបតរអ្វី ទៅនឹងសំដីចោទប្រកាន់ជាច្រើន របស់ប្រមុខទ័ព​«ជួង»​នោះ ទំនង​ជា​ត្រូវ​បាន​បិត​​បញ្ចប់​នៅ​ថ្ងៃនេះ​ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហោះឃ្លាមួយហៅលោក ខឹម វាសនា ថា​ជា«មនុស្ស​មាន​រោគ​ចិត្ត»។

លោក អេង ឆៃអ៊ាង បានសរសេរដូច្នេះ នៅក្នុងផ្នែកដាក់យោបល់ នៃការចែករំលែកមួយ របស់លោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និង​សិទ្ធិមនុស្ស (ហៅកាត់ថា Central) ដែលជាការបង្ហោះរូប «ScreenShot» របស់លោក អ៊ូ វីរៈ អ្នកវិភាគផ្នែកសង្គម-នយោបាយ កាលពីប៉ុន្មានម៉ោងមុន។

» ខាងក្រោមនេះ ជាការចែករំលែករបស់លោក មឿង តុលា៖

នៅពីក្រោមការចែករំលែកនោះ អនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានបង្ហើសំណេរ​របស់លោក​មួយឃ្លាថា៖ «មនុស្សមានរោគចិត្តក្នុងខ្លួន អញ្ចឹងឯង»។

កាលពីថ្ងៃទី១៥ ខែមិថុនា លោក អ៊ូ វីរៈ ដែលជាប្រធានអង្គការវេទិកាអនាគតមួយរូបផង បានសរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក សំដែងក្ដីអាណិតរបស់លោក ទៅកាន់លោក ខឹម វាសនា និងបានចាត់ទុក​ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យរូបនេះ ថាមាន«បញ្ហាផ្លូវចិត្ត» ដែលបណ្ដាលមកពី «កំហឹង និង​ការតឹងទ្រូង»។

» អត្ថបទដែលទាក់ទង៖ អ៊ូ វីរៈ ថា ខឹម វាសនា មាន​បញ្ហា​ផ្លូវ​ចិត្ត

«អាសំគិស» សំដីប្រចាំត្រកូល!

តែការលើកឡើង របស់លោក អ៊ូ វីរៈ ត្រូវបានប្រធានបក្ស«ជួង» ឆ្លើយតបទៅវិញយ៉ាងជូរចត់។ លោក ខឹម វាសនា បានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍​អាសូរ​មនុស្ស (លោក អ៊ូ វីរៈ) នេះណាស់​ រស់មួយជីវិត​ មិនដែលបាន​ភ្ញាក់​ពីដេក បានមើលឃើញពិភពលោកនឹងគេ ឲ្យបានម្តង​ គឺដេកលក់រហូត ដល់ថ្ងៃស្លាប់។ សង្វេក​នឹង​មនុស្ស​ធុន​​នេះ​​ណាស់។»។

មុនការលើកឡើងនេះបន្តិច លោក ខឹម វាសនា បានហៅលោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ថា​ជាមនុស្ស​«សំគិស» និងក្រុមអ្នករិះគន់​ប្រឆាំងលោក ថាជាក្រុម«អា​ខូច» ដែល​«ផ្ដុំ​ក្បាល​គ្នា​កំចាត់ LDP»។ ចម្រៀងមួយបទនេះ ជាពិសេស ការហៅគេឯង ថា​«សំគិស» មិនមែន​ទើប​ត្រូវ​បាន​«ប្រមុខ​បក្សជួង» យកមកប្រើជាលើកទី១ទេ។ កាលពីចុងឆ្នាំ២០១៤ លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព ប្រចាំ​នៅកម្ពុជា ក៏បានទទួលមេរៀន​ដ៏ចាស់ដៃដូចនេះ ពីលោក ខឹម វាសនា ដែរ៕

» អត្ថបទដែលទាក់ទង៖ ខឹម វាសនា ហៅ ព្រាប កុល ថា​«អា​សំគិស»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...