កិច្ច​ព្រមព្រៀង​បក្ស​ទាំង​ពីរ គ្រាន់​តែ​ជា​«តុល្យភាព​នយោបាយ»

លោក ញឹក ប៊ុនឆៃ ថ្លែងថា កិច្ចព្រមព្រៀងដែលបានកើតមាន ក្រោយការជាប់គាំង ផ្នែកនយោបាយជិតមួយឆ្នាំមកនេះ គ្រាន់តែជាការធ្វើឡើង ដើម្បីឲ្យមាន«តុល្យភាព»ផ្នៃកនយោបាយ រវាងបក្សធំៗ ដែលមានអសនក្នុងរដ្ឋសភាប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 27, 2014
  • ប្រធានបទ: ញឹក ប៊ុនឆៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចព្រមព្រៀង ដែលបានកើតមាន ក្រោយការជាប់គាំង ផ្នែកនយោបាយ ជិតមួយឆ្នាំមកនេះ ត្រូវបានលោក ញឹក ប៊ុនឆៃ មើលឃើញថា គ្រាន់តែជាការធ្វើឡើង ដើម្បីឲ្យមាន«តុល្យភាព» ផ្នៃកនយោបាយរវាងបក្សធំៗ ដែលមានអសន​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។ វាមិនមែនជាការស្វែងរកលិទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋសម្រាប់​កម្ពុជា​នោះទេ។

លោក ញឹក ប៊ុនឆៃ ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ មួយចំនួនទៀត​នៅ​សណ្ឋាគារ​អ៊ីមភើរៀលថា លោកមិនចង់ឲ្យគណបក្សសង្គ្រោះជាតិមានវាសនា ដូចគណបក្សលោកទេ ប៉ុន្តែលោកបានបង្ហាញ​នូវ​ការ​មិនជឿទុកចិត្ត ចំពោះកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរឡើយ។ យោងតាមបទពិសោធន៍ របស់គណបក្សលោក​តាំង​ពីឆ្នាំ១៩៩៨មក ទាំងការសម្រេចនៅថ្នាក់រដ្ឋសភាក្តី នៅស្ថាប័ន គ.ជ.ប ក្តី ឃើញថាមានសមាសភាពខ្ពស់ជាង គណបក្ស​សង្គ្រោះជាតិសព្វថ្ងៃនេះ។ ដូចជាគណបក្សហ្វុនស៊ីនប៉ិចទទួលបានតំណែងជាប្រធានរដ្ឋសភា និងអគ្គលេខាធិការ គ.ជ.ប ដែរ។ ឯសង្គ្រោះជាតិ បានត្រឹមតែអនុប្រធានសភាប៉ណ្ណោះ។ ឯគ.ជ.ប ក៏មិនដឹងជាទទួលបានអ្វីនោះដែរ។

លោកលើកជាឧទាហរណ៍ថា បើទទួលបានអគ្គលេខាធិការរង រហូតដល់ទៅពីររូប មានតែចំនួន តើមានប្រយោជន៍អ្វី បើ​គ្មានសិទ្ធិសម្រេចនោះ?

មួយវិញទៀត សម្រាប់រដ្ឋសភា កាលពីជំនាន់លោកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលជាតិ បានកំណត់ចំនួនសម្លេង​សម្រេចគឺ ពីរភាគបី(២/៣) ប្រធាន និងអនុប្រធានរដ្ឋសភា ក៏មកពីគណបក្សហ្វុនស៊ិនប៉ិច នៅមិនអាចធ្វើការ​សម្រេច​បានផង ចុះទម្រាំ សម្លេងហាសិបបូកមួយ (៥០%+១) ដូចសព្វថ្ងៃនេះ តើសង្គ្រោះជាតិអាចសម្រេចលើអ្វីខ្លះ? នេះជាភាព​«ផុយ»ស្រួយរបស់គណបក្សសង្គ្រោះជាតិ ហើយក៏ជាអំណាចពេញដៃ របស់គណបក្សប្រជាជនកម្ពុជាដែរ ក្នុងការ​សម្រេចលើកិច្ចការដទៃ នាពេលបន្ទាប់។ តើការព្យាយាមទាមទានូវអគ្គលេខាធិការ គ.ជ.ប របស់សង្គ្រោះជាតិ អាចនឹង​ទទួលបានដូចបំណងឬទេ?

ថ្លែងនៅចំពោះវត្តមាន របស់លោក ហូរ វ៉ាន់ និងលោក កួយ ប៊ុនរឿន ដែលសុទ្ធតែជាមន្ត្រីមកពីគណបក្សសង្គ្រោះជាតិនោះ លោក ញឹកប៊ុនឆៃ បានបង្ហាញនូវបទពីសោធន៍របស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យគណបក្សប្រឆាំងមួយនេះ យកទៅពិចារណា រៀនសូត្រ និងរកពីធីដោះស្រាយ និងទប់ទល់នាពេលខាងមុខ។ លោកនិយាយថា ហ្វុនស៊ិនប៉ិចមាន២៦អសនក្នុងរដ្ឋសភា បានទទួលបរាជ័យដោយសារសម្លេងភាគតិច ព្រោះត្រូវគោរពសម្លេងភាគច្រើន តាមគោលការលិទ្ធិប្រជាធិបតេយ្យ។ គណបក្សប្រជាជន ដែលមានសម្លេងភាគច្រើន ជាអ្នកសម្រេច។ លោកបានថ្លែងទៀតថា៖ «ហើយថ្ងៃនេះខ្ញុំមើលឃើញ តែហាសិបបូកមួយ(៥០%+១)ទេ។ អញ្ចឹងគណបក្សប្រជាជន(កម្ពុជា)សម្លេងលើសហាសិបបូកមួយ នោះអាចសម្រេចធ្វីៗ​បានទាំងអស់។»

ទោះលោកមើលឃើញយ៉ាងនេះក្តី លោកនៅតែបង្ហាញ និងទុកពេល ជាមួយនឹងលទ្ធភាពផ្ទាល់ របស់គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការចូលរួមធ្វើនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទីប្រាំនេះ។ លោកក៏នឹងរង់ចាំមើល​ការធ្វើការងាររបស់គណបក្សសង្គ្រោះជាតិ ទៅតាមអ្វីដែលខ្លួនបានសន្យា និងការប្តេជ្ញាចិត្តរបស់ខ្លួននាពេលកន្លងមក កុំឲ្យមានពាក្យថា «មិនទាន់បានធ្វើផង ថាធ្វើមិនកើត»។ លោកបន្ថែមថា៖ «បើសម្រាប់ខ្ញុំ ខ្ញុំគិតថា សម្លេងភាគតិច មិន​អាចធ្វើអ្វីលើសម្លេងភាគច្រើនបានទេ។»

សម្រាប់ គ.ជ.ប ក្នុងអណត្តិទី៥នេះ លោកថា បើបួន+បួន+មួយ (៤មកពីគណបក្សប្រជាជន ៤មកពីគណបក្សសង្គ្រោះជាតិ ១មកពីសង្គមស៊ីវិល)ពិត គ្មានបញ្ហាអ្វីនោះទេ តែបើបួន+ប្រាំនោះ ទើបជាបញ្ហា។ លោក ញឹក ប៊ុនឆៃ ស្នើឲ្យគណបក្ស​មួយ​នេះ សិក្សាលើករណីគណបក្សហ្វុនស៊ីនប៉ិច ទៅធ្វើការរៀនសូត្រ និងពិចារណាជាមួយនិងដំណោះស្រាយ ដើម្បីទាមទារ​ឲ្យមាននីតិរដ្ឋ ឬប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...