អូស្ត្រាលីបង្ក្រាបគម្រោងភេរកម្ម ដែលត្រៀមធ្វើនៅថ្ងៃណូអែល
លោក ហ្គ្រាហាម អាស្តុន (Graham Ashton) នាយនគរបាល នៃរដ្ឋវិតូរីយ៉ា (Victoria) បានថ្លែងឲ្យដឹងថា មនុស្សចំនួន៧នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននោះ មានគម្រោងចង់ធ្វើការវាយប្រហារ ទៅលើកន្លែងសំខាន់ៗ នៅក្នុងទីក្រុង មែលប៊ន (Melbourne) ដែលជាទីក្រុងទីពីរ នៃកោះអូស្ត្រាលី។ កន្លែងសំខាន់ៗទាំងនោះ មានដូចជាស្ថានីយ៍អាយស្ម័យាន ទីលានសហព័ន្ធ (Federation Place) និងព្រះវិហារ «Saint-Paul» ជាដើម។
នៅចំពោះក្រុមអ្នកយកព័ត៌មាន លោកនាយនគរបាល បានថ្លែងឲ្យដឹងថា៖ «នៅក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ (...) យើងបានដឹកនាំការស៊ើបអង្កេត ផ្នែកព្រហ្មទណ្ឌដ៏ធំមួយ ទៅលើផែនការមួយ ដែលយើងគិតថា មានលក្ខណៈជាគម្រោងភេរវនិយម»។
លោក អាស្ដុន បានបន្តថា៖ «យើងគិតថា មានការប៉ុនប៉ង ក្នុងការវាយប្រហារច្រើនកន្លែង នៅក្នុងពេលតែមួយ ជាពិសេសនៅចំថ្ងៃបុណ្យណូអែលតែម្ដង។ ការវាយប្រហារនោះ មានរាប់បញ្ចូល [...]