អេចធីស៊ី វ័ន ពន្យាពេលចេញលក់ ដោយសារក្រុមហ៊ុនបាត់បង់ចំណូល
ក្រុមហ៊ុនអេចធីស៊ី (HTC) បានជួបភ័ព្វវាសនាមិនល្អ ក្នុងត្រីមាសដំបូង នៃដើមឆ្នាំ២០១៣នេះ ដែលទទួលបានចំណូលមួយដ៏តិចតួច។ ក្រុមហ៊ុន ទទួលបានប្រាក់ចំណូលត្រឹមតែ ២,៨លានដុល្លាប៉ុណ្ណោះ ក្នុងរយះពេល៣ខែ បន្ទាប់ពីចំណាយទុនអស់ ១,៤ពាន់លានដុល្លា។
ប្រភេទទូរស័ព្ធ អេចធីស៊ី វ័ន ទាំងពណ៌សរ និងខ្មៅ។ (រូបថត ក្រុមហ៊ុនទូរស័ព្ទ)
ចំនួនតួរលេខនេះ ជាចំនួនមួយ ដែលធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ២០១២ ក្រុមហ៊ុនទទួលបានចំណូល ៤៧០លានដុល្លា ក្នុងការដាក់ទុនអស់ ២,២ពាន់លានដុល្លា។
បន្ទាប់ពីបានដឹង ពីរបាយការណ៏ចំណូលដ៏តិចតួចបំផុតនេះហើយ អ្នកបណ្តាក់ទុនសង្ឃឹមថា នឹងទទួលបានផលវិជ្ជមាន ក្នុងត្រីមាសថ្មីខាងមុខ។ ក្តីសង្ឃឹមថ្មីនេះ នឹងពឹងផ្អែកទៅលើទូរស័ព្ទដៃស៊េរីថ្មីយីហោ «អេចធីស៊ី វ័ន» (HTC [...]