អេចធីស៊ី វ័ន ពន្យា​ពេល​ចេញ​លក់ ដោយ​សារ​ក្រុមហ៊ុន​បាត់​បង់​ចំណូល

ក្រុមហ៊ុនអេចធីស៊ី (HTC) បានជួបភ័ព្វវាសនាមិនល្អ ក្នុងត្រីមាសដំបូង នៃដើមឆ្នាំ២០១៣នេះ ដែលទទួលបានចំណូល​មួយដ៏​តិចតួច។ ក្រុមហ៊ុន ទទួលបានប្រាក់ចំណូលត្រឹមតែ ២,៨លានដុល្លាប៉ុណ្ណោះ ក្នុងរយះពេល៣ខែ បន្ទាប់ពី​ចំណាយ​ទុនអស់ ១,៤ពាន់លានដុល្លា។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអេចធីស៊ី (HTC) បានជួបភ័ព្វវាសនាមិនល្អ ក្នុងត្រីមាសដំបូង នៃដើមឆ្នាំ២០១៣នេះ ដែលទទួលបានចំណូល​មួយដ៏​តិចតួច។ ក្រុមហ៊ុន ទទួលបានប្រាក់ចំណូលត្រឹមតែ ២,៨លានដុល្លាប៉ុណ្ណោះ ក្នុងរយះពេល៣ខែ បន្ទាប់ពី​ចំណាយ​ទុនអស់ ១,៤ពាន់លានដុល្លា។


ប្រភេទទូរស័ព្ធ អេចធីស៊ី វ័ន ទាំងពណ៌សរ និងខ្មៅ។ (រូបថត ក្រុមហ៊ុនទូរស័ព្ទ)

ចំនួនតួរលេខនេះ ជាចំនួនមួយ ដែលធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី១ ឆ្នាំ២០១២ ក្រុមហ៊ុនទទួល​បានចំណូល ៤៧០លានដុល្លា ក្នុងការដាក់ទុនអស់ ២,២ពាន់លានដុល្លា។

បន្ទាប់ពីបានដឹង ពីរបាយការណ៏ចំណូលដ៏តិចតួចបំផុតនេះហើយ អ្នកបណ្តាក់ទុនសង្ឃឹមថា នឹងទទួលបានផលវិជ្ជមាន ក្នុងត្រីមាសថ្មីខាងមុខ។ ក្តីសង្ឃឹមថ្មីនេះ នឹងពឹងផ្អែកទៅលើទូរស័ព្ទដៃស៊េរីថ្មីយីហោ «អេចធីស៊ី វ័ន» (HTC One)។

នៅត្រីមាសបន្ទាប់ អេចធីស៊ី នឹងសំខាន់។ អេចធីស៊ី វ័ន នឹងចរាចរណ៏លើទីផ្សារនៅក្នុងប្រទេសអង់គ្លេស នៅខែនេះ និង​ចែកចាយជាង ៨០ប្រទេសទៀតក្នុងពេលឆាប់ៗ។ ទូរស័ព្ទដៃនេះ នឹងនាំមកជាមួយកម្មវិធី «ហ្វេសប៊ុក ហូម» (Facebook Home) ស្រាប់។

អេចធីស៊ី វ័ន មានទំហំអេក្រង់ ៤,៧អ៊ីញ អាចបង្ហាញជា ហ្វុល អេចឌី (Full HD), ម៉ាស៊ីនដំណើរការ ខ្វដខរ ១,៧ជី (Quad-​core 1.7 Ghz), កាម៉ារ៉ា ប្រភេទថ្មី អ៊ុលត្រាភិចស្ស៊ែល (Ultrapixel Camera), រ៉ែម ២ជី (2GB RAM) និងប្រត្តិបត្តិការដោយ​ប្រព័ន្ធអេនដ្រយ ជេលីប៊ីន (Android Jelly Bean)។ រីឯពណ៌មាន ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ក្រហម។

ក្រុមហ៊ុន​បានប្រកាសពីពេលមុនថា នឹងចេញលក់ អេចធីស៊ី វ័ន នៅពាក់កណ្តាលខែមិនា ប៉ុន្តែដោយសារតែជួបវិបត្តិផ្នែក​ហិរញ្ញវត្ថុ ទើបក្រុមហ៊ុនផ្អាកបណ្តោះអាសន្ន នឹងពន្យាពេលចេញលក់ជាផ្លូវការនៅថ្ងៃទី៣០ ខែមេសាវិញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...