Posts tagged as "iTunes"

ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធី​ថ្មី​របស់​ហ្វេសប៊ុក

ហ្វេសប៊ុក ផេភើរ (Facebook Paper) កម្មវិធី​ថ្មី​របស់​ហ្វេសប៊ុក

ដើម្បីឲ្យអ្នកនិយមប្រើប្រាស់ហ្វេសប៊ុក ទទួលបាននូវអារម្មណ៍ថ្មី​កាន់តែងាយស្រួលប្រើ​ជាងមុន ក្នុងការទទួល​បានដំណឹង និងព័ត៌មានផ្សេងៗជុំវិញរឿងរាវទាំងអស់ ​ពីមិត្តភក្តិ​នោះ ឥឡូវនេះហ្វេសប៊ុក ទើបនឹងចេញឲ្យ​ប្រើ​ប្រាស់នូវកម្មវិធីថ្មីមួយ សម្រាប់ធ្វើការងារទាំងនេះ ឈ្មោះហៅថា ហ្វេសប៊ុក ផេភើរ។


រូបថតផ្ដិតចេញពីអេក្រង់នៃកម្មវិធីថ្មី ហ្វេសប៊ុក ផេភើរ របស់បណ្ដាញសង្គមដ៏ល្បីឈ្មោះ ហ្វេសប៊ុក។

បច្ចេកវិទ្យា - ប្រភពសារព័ត៌មានជាច្រើនតែងតែបង្ហើបថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) មានបំណងឲ្យ​អ្នកប្រើ​ទាំង​អស់​អាច​ធ្វើការសរសេរនូវខ្លឹមសារចែកចាយ ជាទម្រង់ប្លក់ក៏ដូចជា សរសេរព័ត៌មានផ្សេងតាម​តម្រូវការជា​ដើម។ ពិតណាស់​កាលពីថ្ងៃម្សិលម៉ិញនេះ [...]

តើ​អេបផល បាន​បញ្ចប់​ការ​ឆាឆៅ ផ្នែក​ទីផ្សារ​ហើយ​ឬ?

តើ​អេបផល បាន​បញ្ចប់​ការ​ឆាឆៅ ផ្នែក​ទីផ្សារ​ហើយ​ឬ?

នៅពេលម៉ាក់ (Mac) បង្ហាញខ្លួនលើឆាក ក្នុងឆ្នាំ១៩៨៤ ហើយបានណែ នាំដល់អ្នកប្រើប្រាស់កំព្យូទ័រ ទៅជា ការរួមបញ្ចូលឧបករណ៏អេឡិចត្រូនិច ដោយប្រើប្រាស់ជា រូបភាព។ វាបានធ្វើឲ្យការអនុវត្ត ដោយពឹងផ្អែកទៅលើអត្ថបទ របស់ក្រុមហ៊ុន ដូស (DOS) មាន ការធ្លាក់ចុះយ៉ាងដុនដាប ហើយកត្តាទាំងនេះបានជំរុញឲ្យក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) បានដើរតាមគន្លងរបស់ក្រុមហ៊ុនអេបផល ដែលមានការនាំមុខ យ៉ាងឆាប់រហ័ស។ រហូតមក ដល់សព្វថ្ងៃ ការប្រើប្រាស់ជារូបភាពសំរាប់អ្នកប្រើ (graphical user interfaces) ជាធម្មតាមាន នៅគ្រប់កំព្យូទ័រទាំងអស់។

មួយឆ្នាំកន្លះក្រោយមក ក្រុមហ៊ុនអេបផលបានឆាឆៅ ក្រុមហ៊ុនមេក ដោយបានដាក់បង្ហាញ កំព្យូទ័រលើតុករបស់ខ្លួនជាសាធារណះ។ ឧបករណ៏ទាំងនោះមានដូចជា កំព្យូទ័រដែលអាច បោះពុម្ភឡែសឺ (desktop laser printer ) និងកម្មវិធីអាល់ដាស់ ផេកម៉ាកឃឺ (Aldus’ PageMaker) ។ បន្ទាប់មកក្រុមហ៊ុនអេបផល [...]

អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍

អាយទូនរបស់អ៊ៀបផ័ល បានមកដល់ អាស៊ីអាគ្នេយ៍

អ៊ៀបផ័ល បានពង្រីកហាងលក់ចំរៀង និងវីដេអូ នៅលើបណ្ដាញអាំងទើណែត របស់ខ្លួនមួយ ឈ្មោះថា អាយទូន មកកាន់១២ប្រទេសទៀត នៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសទាំង១២​​ ដែលក្នុងនោះរួមមាន ថៃ សាំងហ្គាពួរ កម្ពុជា និងវៀតណាម តែគេមិនបានឃើញមាន ប្រទេសចិន និងឥណ្ឌា នៅក្នុងបញ្ជីនោះទេ។


បណ្ដាញកម្មវិធី អាយទូន (iTunes) ដែលផ្ទុកចំរៀង និងវីដេអូរាប់លានបទ របស់ក្រុមហ៊ុនអ៊ៀបផ័ល។

បន្ថែមពីលើ បាងកក ហាណូយ ឬភ្នំពេញ អ្នកប្រើប្រាស់នៃក្រុមហ៊ុនយក្សរបស់អាមេរិក ឈ្មោះថា អ៊ៀបផ័ល (Apple)  អាចនឹងចូលទៅរកបានជាច្រើនទៀត នូវបទចំរៀង ឬវីដេអូ​ ដែលមានចំនួន ប្រមាណជាជាង ២០លានបទ ពីប្រទេសឡាវ ហ្វីលីពីន ម៉ាឡេស៊ី ហុងកុង ម៉ាកាវ តៃវ៉ាន់ ប្រ៊ុយណេ និងស្រីឡាំងកា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...