តើ​អេបផល បាន​បញ្ចប់​ការ​ឆាឆៅ ផ្នែក​ទីផ្សារ​ហើយ​ឬ?

ការដាក់បង្ហាញ នូវផលិតផលអេបផល (Apple) ក្នុងរយះពេលរបស់វាកន្លងមក បានក្លាយជា អ្នកឆាឆៅដ៏អស្ចារ្យ។
តើ​អេបផល បាន​បញ្ចប់​ការ​ឆាឆៅ ផ្នែក​ទីផ្សារ​ហើយ​ឬ?
លោក ធីម ឃុក អគ្គនាយកក្រុមហ៊ុន អ័បផល នៅក្នុងឱកាសបង្ហាញផលិតផល។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភះ ២០១៣
  • កែប្រែចុងក្រោយ: February 12, 2013
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលម៉ាក់ (Mac) បង្ហាញខ្លួនលើឆាក ក្នុងឆ្នាំ១៩៨៤ ហើយបានណែ នាំដល់អ្នកប្រើប្រាស់កំព្យូទ័រ ទៅជា ការរួមបញ្ចូលឧបករណ៏អេឡិចត្រូនិច ដោយប្រើប្រាស់ជា រូបភាព។ វាបានធ្វើឲ្យការអនុវត្ត ដោយពឹងផ្អែកទៅលើអត្ថបទ របស់ក្រុមហ៊ុន ដូស (DOS) មាន ការធ្លាក់ចុះយ៉ាងដុនដាប ហើយកត្តាទាំងនេះបានជំរុញឲ្យក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) បានដើរតាមគន្លងរបស់ក្រុមហ៊ុនអេបផល ដែលមានការនាំមុខ យ៉ាងឆាប់រហ័ស។ រហូតមក ដល់សព្វថ្ងៃ ការប្រើប្រាស់ជារូបភាពសំរាប់អ្នកប្រើ (graphical user interfaces) ជាធម្មតាមាន នៅគ្រប់កំព្យូទ័រទាំងអស់។

មួយឆ្នាំកន្លះក្រោយមក ក្រុមហ៊ុនអេបផលបានឆាឆៅ ក្រុមហ៊ុនមេក ដោយបានដាក់បង្ហាញ កំព្យូទ័រលើតុករបស់ខ្លួនជាសាធារណះ។ ឧបករណ៏ទាំងនោះមានដូចជា កំព្យូទ័រដែលអាច បោះពុម្ភឡែសឺ (desktop laser printer ) និងកម្មវិធីអាល់ដាស់ ផេកម៉ាកឃឺ (Aldus’ PageMaker) ។ បន្ទាប់មកក្រុមហ៊ុនអេបផល ទទួលបានពានរង្វាន់សំរាប់កំព្យូទ័រលើតុកជាសាធារណះ ដែល ទទួលស្គាល់ទូទាំងសាកលលោក ហើយគេបានឲ្យមនុស្សទាំងអស់នោះប្រាប់ពីតំរូវការ។ ការ ចេញបង្ហាញនោះ គឺគ្មានជំនួយពីរោងចក្រគ្រឿងដែកដ៏ធំនោះទេ។

នៅដើមឆ្នាំ ២០០០ ក្រុមហ៊ុនអេផល បានបង្កើតទីផ្សារខាងតន្ត្រី ជាមួយនឹងការណែនាំនូវ ឧបករណ៏ថ្មី អាយផដ (iPod)។ វាមានភាពងាយស្រួលក្នុងការដំណើរការ ការរកទិញ និងចាក់ តន្ត្រី។ ឧបករណ៏ផ្នែកខាងតន្ត្រីនេះ មានការបាត់បង់យូរណាស់មកហើយ វាបានវិលត្រឡប់ មកវិញនៅចុងឆ្នាំ ១៩៩០។ ពេលនោះមានតែអ្នកចេះខាង បចេ្ចកវិទ្យាទេ ដែលអាចទៅ អ៊ីធឺណែតយកបទទាំងនោះបាន។ បន្ទាប់ពីនោះមក ទើបមានការចេញនូវឧបករណ៏ចាក់តន្ត្រី ដែលអាចចាក់សារជាថ្មីបាន និងងាយស្រូលក្នុងបំលាស់ទី។ ទាំងនេះបានធ្វើឲ្យក្រុមហ៊ុនអេប ផលដែលមាន អាយផដ និងអាយធូន (iTunes) មានភាពលិចធ្លោទៅលើទីផ្សារផ្នែកខាងតន្ត្រី យ៉ាងខ្លាំង។

ឆ្នាំ ២០០៧ អេបផលបានបង្អាក់ នឹងរំខានដល់ទីផ្សារទូរស័ព្ទដៃ ជាមួយនឹងអាយហ្វូន (iPhone) ។ នៅពេលដែលអេផល មិនបានបង្កើតទូរស័ព្ទដៃទំនើបៗ (smartphone) ក្រុមហ៊ុនក៏បាន បង្កើតនូវឧបករណ៏ ដែលភ្ជាប់មកជាមួយវាយលេស (wireless) ដែលអាចត្រួតពិនិត្យកម្មវិធី របស់ខ្លួនវា និងថែមទាំងមានភាពវ័យឆ្លាតក្នុងប្រព័ន្ធប្រតិបត្តិការ។ អាយហ្វូនបានបង្ហាញពីអ្វី ដែលនៅក្នុង ស្មាតហ្វូនមាន និងឆាឆៅដល់ទូរគមនាគមន៏ទូទាំងពិភពលោក។

ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុនអេផល បានដាក់បង្ហាញឧបករណ៏អាយផេដ (iPad) ។ ក្រុមហ៊ុនមិន បានបង្កើតថេប្លិត (tablet) ទេ។ វាមានភាពស្រដៀងទៅនឹង ថេប្លិត និងដំណើរការស្រដៀង ទៅនឹងកំព្យូទ័រ។ សព្វថ្វៃអាយផេដ បានធ្វើឲ្យក្រុមហ៊ុនកំព្យូទ័រកាន់តែមានភាពដុនដាប។ ជាក់ស្តែងកំព្យូទ័រ យូរដៃលក់ចេញប្រមាណជា ១០%ប៉ុណ្ណោះក្នុងឆ្នាំ ២០១២ ទាំងនេះដោយ សារមានវត្តមានរបស់អាយផេដ និងថេប្លិត។ តាមការស្មានទុក ក្រុមហ៊ុនកំព្យូទ័រលើតុក និង យួរដៃ នឹងលក់ចេញបានតិចជាង ១០%នៅឆ្នាំ ២០១៣។

ការវាយលុករបស់អាយផេដ គឺមិនម៉ែនជាការប៉ាន់ស្មានដោយនរណាម្មាក់នោះទេ។ មានតែ លោក ស្ទីវ ចប (Steve Jobs) តែប៉ុណ្ណោះដែលយល់ច្បាស់ពីឥទ្ធិពលនៃអាយផេដនៅលើទី ផ្សារ។ សំរាប់អ្នកផលិតកំព្យូទ័រទាំងនោះ ពួកគេមិនបានគិតដល់ ពីការមកដល់ថេប្លិត និងមិនបាន រៀបចំធ្វើយ៉ាងណា ឲ្យការផលិតមានប្រព័ន្ធប្រតិបត្តិការធំទូលាយនោះទេ។ តែទោះជាយ៉ាង ណាក៏ដោយពួកគេនៅតែមានការប្រជែងជាមួយ អេបផល និងសាមស៊ុង (Samsung) ផងដែរ។ ក្រុមហ៊ុន វ៉ីនថែល ក្រូដ៏ (Wintel crowd) ក៏នឹងកំពុងតែតាមពីក្រោយ ថេប្លិតដែរ តែខ្ញុំជឿថា ពួក គេមិនអាចយកឈ្នះ អេបផល និងអេនដ្រយ (Android) ទេ។

តើអេបផល ពិតជាជោគជ័យដល់កំពូលឬ?

នៅពេលដែលអេបផលនៅតែបន្ត ការគ្រប់ដណ្តប់ ការលក់និងផលចំណេញទាំងនោះ អ្នក ហិរញ្ញវត្ថុ ប្រហែលជាគិតថា អេបផលបានមកពីការបង្កើតនូវផលិតផលថ្មីៗ និងការវាយលុក លើទីផ្សារ។ ប្រាក់ចំណេញប្លែកៗ សំរាប់តំរូវការរបស់គេបានធ្លាក់ចុះ នៅរយះពេល ៧ខែចុង ក្រោយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ បើយើងសិក្សាពីប្រវត្តិរបស់អេបផល ជាពិសេសចាប់ពីលោក ស្ទីវ ចម ត្រលប់ទៅកាន់ក្រុមហ៊ុន នៅឆ្នាំ១៩៩៧ ជាទូទៅ តែងតែមានការបង្កើតនូវអ្វីដែលថ្មី និង ផលិតផលផ្សេងៗ គឺប្រហែលជា ៣ទៅ ៤ឆ្នាំ។ នៅចន្លោះពេលពី អាយផដ ទៅអាយហ្វូន វាមានរយះពេល ៧ឆ្នាំ។ នេះបញ្ជាក់ថា អេបផលមិនបានគិតពីពេលវេលា ឬតំលៃទេពេល ដែលត្រូវស្រាវជ្រាវបង្កើតអ្វីថ្មីមួយ។ ផ្ទុយទៅវិញក្រុមហ៊ុនបាន យកពេលទាំងនោះទៅគិតធ្វើ យ៉ាងណាឲ្យមានដំណើរការល្អទៅមុខ។ វាផ្តោតសំខាន់ទៅលើ ផ្នែកខាងក្រៅ (hardware), កម្មវិធី (software) និងសេវាកម្មនៃផលិតផលថ្មីៗទាំងនោះ មុនពេលនាំចូលទៅកាន់ទីផ្សារ។

មានហេតុផលមួយសំខាន់សំរាប់ បកស្រាយ។ អេបផលមានភាពស្មោះត្រង់ ក្នុងកិច្ចការផ្ទៃ ក្នុង។ នៅពេលដែលដាក់បង្ហាញនូវផលិតផលថ្មីៗ តែងតែជោគជ័យ និងគួរឲ្យទុកចិត្ត។ វាជា ការជាក់ស្តែងអេបផល នឹងបន្តនាំមុខទៅលើគូរប្រជែង នៅរយះពេល២ឆ្នាំខាងមុខទៀត។ ដែលនេះជាមូលហេតុដែលក្រុមហ៊ុន មិនគ្រាន់តែផលិតឧបករណ៏ចាក់សំលេងតែប៉ុណ្ណោះទេ ហើយថែមទាំងមានរូបរាង្គ កម្មវិធី និងការរួមបញ្ចូលសេវាកម្មផ្សេងៗជាមួយនឹងអាយផដ។ អាយហ្វូន និងអាយផេដ គឺមានដំណើរដូចគ្នា។ ក្នុងករណីទាំងអស់នេះ គូរប្រជែងនានាតែង តែខិតជិតមកដល់ដែរ ប៉ុន្តែអេបផលនៅតែបន្តនាំមុខ យ៉ាងតិចក៏២ឆ្នាំដែរ។

តើអ្វីដែលនឹងត្រូវចេញមកលើទីផ្សារទៀត?

ទីផ្សារបន្ទាប់របស់អេបផល គឺប្រហែលជាផ្តោតទៅលើឧបករណ៏ទូរទស្សន៏ ហើយយើងមិន ទាន់ដឹងនូវឡើយទេថា គេនឹងត្រូវធ្វើអ្វីខ្លះ។ ខ្ញុំមានជំនឿថា ផលិតផលនេះ និងប្រសើជាង ក្រុមហ៊ុនទូរទស្សន៏ផ្សេងៗ ជាពិសេសនឹងមានភាពលេចធ្លោថែមទៀត នៅពេលដែលវា ចេញមក។ លើកនេះអ្នកប្រកួតប្រជែងទាំងអស់ប្រហែលជាត្រូវការពេល ច្រើនជាង២ឆ្នាំដើម្បី តាមឲ្យទាន់ក្រុមហ៊ុនអេបផល។

ឧស្សាហកម្មដទៃទៀតរបស់ក្រុមហ៊ុន អេបផលអាចជាយានយន្ត។ ការផលិតឡានជាគំនិត មួយដ៏ឆ្លាតវៃ ព្រោះពួកគេមានបន្ទប់ស្រាវជ្រាវ និងឧបករណ៏រុករកផ្សេងៗ ដែលអាចផ្តល់ភាព ងាយស្រួល។ ការផលិតឡាននេះប្រហែលជា មានតំលៃជាមធ្យម ដោយមិនថ្លៃពេក ឬថោក ពេក។ ស្រម៉ៃថា បើក្រុមហ៊ុនអេបផល បង្កើតឡាន១ ឬ២ប្រភេទ ហើយបន្ថែមនូវ មុខងារវៃ ឆ្លាតបន្ថែមទៀតដូចជា អាចភ្ជាប់ទាក់ទងជាមួយទូរស័ព្ទ អ៊ីនធឺណែត ប្រព័ន្ធដទៃទៀត នឹង អាចមានឥទ្ធិពលយ៉ាងណាចំពោះការធ្វើដំណើរតាមដងផ្លូវរបស់យើងនៅពេលអនាគត។

បន្ទាប់ពីនោះ ក្រុមហ៊ុនអេបផល អាចនឹងបង្កើតឧស្សហកម្មនាឡិកា។ មនុស្សជាច្រើនធ្លាប់ បានឃើញ ផេបល ស្មាតវ៉ច (Pebble Smartwatch) ដែលសំរាប់ភ្ជាប់ទំនាក់ទំនងជាមួយអាយ ហ្វូន និងទូរស័ព្ទអេនដ្រយ។ ផលិតផលនេះអាចទទួលបានការចាប់អារម្មណ៏ដំបូល គឺការភ្ជាប់ ទំនាក់ទំនងទៅនឹងសំលេងរោរ៏របស់ទូរស័ព្ទ និងសំលេងហៅចូលឲ្យបង្ហាញនៅលើកញ្ចក់ នាឡិកា។ ខ្ញុំពិតជាចូលចិត្ត ផេបល ស្មាតវ៉ច ប៉ុន្តែអ្វីដែលខ្ញុំចង់បាននោះគឺនាឡិកាឌិក ត្រាស៊ី (Dick Tracy) ហើយខ្ញុំសង្ឃឹមថាក្រុមហ៊ុនអេបផល នឹងអាចផ្តល់ឲ្យពួកយើង។

តើផ្ទះរបស់យើងអាចក្លាយជារបស់ដ៏ឆ្លាតវៃទេ? តាមពិត ពួកវាប្រាកដជាអាច។ កាលពីអតីត អ្នកគ្រប់គ្រងឧបករណ៏ក្នុងក្រុមហ៊ុនអេបផល លោក តូនី ហ្វាដេល (Tony Fadel) នៅកាន់ តំណែង គាត់បានបង្កើត ណែស សឺមូស្តេត (Nest thermostat) ដែលអាចភ្ជាប់អ៊ីនធឺណែត និង មានភាពវៃឆ្លាតក្នុងការមើលថែរក្សាកំដៅ និងបរិយាកាសខ្យល់ដោយប្រព័ន្ធស្វ័យប្រវត្តិ។ ទាំងនេះធ្វើឲ្យខ្ញុំដឹងថា ផ្ទះឆ្លាត គឺបានចាប់ផ្តើមធ្វើ ពេលដែលលោកហ្វាដេល នៅជាមួយនឹង ក្រុមហ៊ុន ហើយអេបផលក៏បានជួយគាំទ្រដែរ។ ដូច្នេះក្រុមហ៊ុនអេបផល នឹងអាចបង្កើតផ្ទះដ៏ ឆ្លាតវៃ ដែលអាចនិយាយបាន និងជាទីផ្សារដំបូងគេបង្អស់ ក្នុងពេលអនាគតដ៏ខ្លី។

ការត្រួតពិនិត្យ អេក្រង់ដ៏វៃឆ្លាត

អេក្រង់មានភាពចាំបាច់សំរាប់ការគ្រប់គ្រង មើលរូបភាព និងការត្រួតពិនិត្យអ្វីផ្សេងៗ។ នៅក្នុងករណី ទូរទស្សន៏របស់អេបផល វាពិតជាអាចទៅរួចដែលក្រុមហ៊ុនមួយនេះ នឹងធ្វើឲ្យ មានរូបរាង្គទូរទស្សន៏មួយថ្មី និងមានទំហំធំជាង អាយផេដ ប៉ុន្តែមានភាពឆ្លាតវៃដូចគ្នា។ ខ្ញុំ ហ៊ានទស្សន៏ទាយថា គោលបំណងពិតទូរទស្សន៏របស់អេបផល គឺប្រាកដជាមានអន្តរកម្មជា មួយនឹង អាយហ្វូន ឬអាយផេដ ដែលអាចភ្ជាប់ធ្វើការជាមួយគ្នាបាន។

គ្រប់ឡានទាំងអស់ ក៏នឹងមានអេក្រង់ក្នុងនោះដែរ។ ការស្រម៉ៃដាក់នូវ អាយផេដ នៅក្នុងឡាន ដូចជា សំរាប់មើលផែនទី និងមុខងារជាច្រើនទៀត។ ចំពោះឧបករណ៏នាឡិកាវិញ អេបផល ប្រហែលជាផលិតមានទំហំ ២អ៊ីញ ហើយអាចពាក់នៅលើកដៃបាន និងអាចបញ្ជាលើ អេក្រង់។ ឯផ្ទះឆ្លាតវៃ អាចយកអាយផេដ មករួមបញ្ចូលក្នុងការប្រើប្រាស់ ដូចជាកិច្ចការក្នុង ផ្ទះបាយ បន្ទប់ទឹក ដូចជាមជ្ឈមណ្ឌល ប្រព័ន្ធស្វ័យប្រវត្តិរបស់ផ្ទះទាំងមូល។

អេបផលជាក្រុមហ៊ុនមួយ ដែលមានភាពឆ្លាសវៃណាស់ និងដំណើរការដោយអ្នកពូកែៗ ប្រមើលមើលអនាគត។ វារួមបញ្ចូលទាំង ផលិតផល និងសេវាកម្មក្នុងការធ្វើការ។ ក្រុមហ៊ុន មិនប្រើប្រាស់បទពិសោធន៏ទាំងនោះ ទៅបំផ្លាញទីផ្សារដទៃទៀតក្នុងចក្ខុវិស័យខ្លីនោះទេ។ វា ត្រូវការពេលច្រើន តែអេបផលមានសមត្ថភាព និងអង់អាចក្នុងការស្វែងរកអ្វីដែលថ្មី ឲ្យសម នឹងតំរូវការទីផ្សារក្នុងទិសដៅថ្មីមួយ៕ ដោយ ជីវ័ន្ត

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...