ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ iPhone ដើរ​«យឺត»​ជាង​រាល់​ដង?

តើទូរទស្សន៍ អាយហ្វូន (iPhone) របស់អ្នក ដូចជាដើររាងយឺត ជាងរាល់ដងឬ? សូមតាមដាន នូវដំណោះ​ស្រាយ​ដូច​ខាង​ក្រោម ដែលនឹងជួយផ្ដល់ល្បឿនដូចដើម ទៅដល់ទូរស័ព្ទ ជាទីស្រឡាញ់របស់អ្នក។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៨ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាការរកឃើញ របស់អ្នកជំនាញខាងពិសោធន៍ទូរស័ព្ទមួយរូប លោក «Marc Forrest» ដែលបាន​រៀប​រាប់ នូវដំណោះស្រាយនេះឡើង នៅក្នុងគេហទំព័រផ្ទាល់ខ្លួន របស់លោក។

មូលដ្ឋាននៃការផ្ដល់ល្បឿនដូចមុន ទៅឲ្យទូរស័ព្ទអាយហ្វូននោះ គឺគេត្រូវចូលទៅសម្អាតការចងចាំ​ទាំង​ឡាយ ដែលមាននៅក្នុងអង្គចងចាំរស់ (RAM) របស់វា។ បើអញ្ចឹងត្រូវធ្វើដូចម្ដេច?

១) អ្នកត្រូចចុចប៊ូតុង «Power On/Off» ឲ្យជាប់ រហូតប្រអប់មួយចេញមក សួរអ្នកថា តើអ្នកចង់បិទទូរស័ព្ទ​ឬ​ទេ។ កុំរវល់ជាមួយប្រអប់នេះ និងកុំឆ្លើយអ្វីទាំងអស់ (សូម្បីតែ Cancel ក៏កុំឆ្លើយ)។

២) ចុចឲ្យជាប់ លើប៊ូតុង «Home»។ លុះប៉ុន្មានវិនាទីក្រោយមក ទូរស័ព្ទនឹងវិលត្រឡប់ ទៅកាន់​ទំព័រ​ដើម​វិញ ឬ«Home»។

មានតែប៉ុណ្ណឹងទេ។ ពេលនេះ អ្នកនឹងមានទូរស័ព្ទដែលដើរក្នុងល្បឿន ដូចធម្មតា។ ដំណោះស្រាយ​នេះ ក៏អាច​ប្រើ​បាន ជាមួយនឹងម៉ាស៊ីន អាយផេដ (iPad) ឬអាយផូដ ថាឆ៍ (iPod Touch) ដើម្បីឲ្យម៉ាស៊ីន​ទាំង​នោះ វិល​ត្រឡប់​មក​ល្បឿនធម្មតាដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...