រដ្ឋប្រហារនៅអេហ្សីប៖ ការជួបប្រយុទ្ធគ្នាធ្វើឲ្យស្លាប់៣០នាក់
ក្រុមនិយមឥស្លាម បានងើបឡើងតបតរវិញនៅថ្ងៃសុក្រទី៥ខែកក្កដានេះ ប្រឆាំងនឹងរដ្ឋប្រហារយោធា ទម្លាក់ប្រធានាធិបតីជាប់ឆ្នោត លោកមហាមេដ ម៉ូស្សី (Mohamed Morsi) ខណៈមនុស្សរាប់ពាន់នាក់ ដែលមានសមានចិត្តនឹងប្រធានាធិបតីម៉ូស្សី នៅកំពុងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងកែរ ដើម្បីសុំឲ្យប្រធានាធិបតីរូបនេះត្រឡប់មកកាន់អំណាចវិញ។
អំពើហឹង្សាបានផ្ទុះឡើងខ្លាំង នៅពេលមានការប្រឈមរវាងពួកអ្នកស្រប និងអ្នកប្រឆាំង។ (រូបថត EPA)
ក្រុមអ្នកស្និតនឹងលោកម៉ូស្សី បានវាយបកលើក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីម៉ូស្សី ដែលស្ថិតនៅលើទីលានតារៀរ (Tahrir) តាំងពីច្រើនថ្ងៃមកហើយ។ ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីរ បានកើតឡើងនៅយប់ថ្ងៃសុក្រនេះ និងបានជម្រុញឲ្យកងទ័ពបញ្ជូនរថក្រោះ និងរថយន្ដពាសដែកជាច្រើន ទៅកាន់ទីប្រឈមគ្នានោះ [...]