អ្នកវិភាគ៖ បាតុកម្មជាសិទ្ធពលរដ្ឋ ឯការបង្ក្រាបនឹងធ្វើឲ្យអ្នកវិនិយោគភ័យ
ក្រុមអ្នកវិភាគតាមដាននយោបាយខ្មែរ បានថ្លែងថាជម្រើសធ្វើបាតុកម្មដោយសន្តិវិធី វាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប ហើយគ្មាននរណាម្នាក់អាចហាមប្រាម ឬគម្រាមកំហែង ដោយរូបភាពណាមួយនោះបានទេ។ អ្នកវិភាគខ្លះទៀត ថែមទាំងបាននិយាយថា ផ្ទុយទៅវិញ រាល់ការប៉ុនប៉ងបង្ក្រាប និងបង្ក្រាបទៅលើបាតុករទៅវិញទេ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចមានផលប៉ះពាល់ និងបង្កឲ្យមានអស្ថិរភាពនយោបាយ។
រថយន្ដដែលសាក្សីនិយាយថាបានដឹករនាំងបន្លាលួស ដែលដឹកចូលក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ខែសីហានេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៣១ ខែសីហា នេះថា៖ «ការធ្វើបាតុកម្មដោយសន្តិវិធី វាគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប [...]