ជនជាតិជប៉ុនអាយុ៨០ឆ្នាំមួយរូប ឡើងដល់កំពូលភ្នំអេវើរេស (VDO)
ជនជាតិជប៉ុនមួយរូបអាយុ៨០ឆ្នាំ និងថែមទាំងធ្លាប់វះកាត់ជម្ងឺបេះដូងមិនតិចជាងបួនលើកផងនេះ បានក្លាយជាជនមានវ័យចំណាស់ជាងគេបំផុត ក្នុងពិភពលោក ដែលបានឡើងទៅដល់កំពូលភ្នំអេវើរេស កាលពីថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភាកន្លងមក។
លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា ពាក់អាវពណ៌ក្រហម អង្គុយជាមួយកូនរបស់គាត់ (រូបខាងឆ្វេង)។
លោកតា យូអ៊ីឈីរ៉ូ មៀយូរ៉ា (Yuichiro Miura) អតីតកីឡាករអ្នកលេងស្គីដ៏កំពូលមួយរូប ដែលធ្លាប់បានធ្វើដំណើរឡើងភ្នំកំពស់៨៨៥០ម៉ែត្រនេះ ចំនួនពីរដងរួចមកហើយនៅ នៅពេលលោកតាមានអាយុ៧០ឆ្នាំ និងម្ដងទៀតនៅអាយុ៧៥ឆ្នាំ។ អ្នកទទួលខុសត្រូវប្រចាំតំបន់នៃប្រទេសណេប៉ាល់ និងក្រុមអ្នកគាំទ្រលោកតានៅជប៉ុន បាននិយាយឲ្យដឹងថា លោកតាបានឡើងដល់កំពូលភ្នំ កាលពីថ្ងៃព្រហស្សត្ត៍៍នេះ [...]