សមត្ថកិច្ចខេត្តបាត់តំបង ចោទពិធីជួបជុំសម្តែងមតិរបស់ពលរដ្ឋ ថា«ខុសច្បាប់» (Video)
ពិធីជួបជុំសម្តែងមតិរបស់ប្រជាពលរដ្ឋ ដែលគេដឹងថារៀបចំឡើង ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ហើយមានបេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមផងនោះ ត្រូវបានរំខានដោយកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបង។ លោកអធិការនគរបាលក្រុងបាត់ដំបង បានចាត់ទុកថានេះ ជាការជួបជុំគ្នា«ខុសច្បាប់»។
កងកម្លាំងនគរបាលប្រមាណជា៦០នាក់ ត្រូវបានបញ្ជូនទៅហាមឃាត់ កម្មវិធីរបស់វិទ្យុសម្លេងប្រជាធិតេយ្យ។ (រូបថត vodhotnews.com)
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣នេះ សមត្ថកិច្ចភូមិអង សង្កាត់អូរចារ ក្រុង និងខេត្តបាត់តំបង បានធ្វើការហាមឃាត់ប្រជាពលរដ្ឋ និងលោក ស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ [...]