ព័តមានសំខាន់ៗ និងទស្សនៈសារព័ត៌មានចេញផ្សាយចុងសប្ដាហ៍
នៅក្នុងសប្តាហ៍ទីម្ភៃបួននេះមានពព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗជាច្រើន ដែលពាក់ពន្ធ័និងសិទ្ធិមនុស្ស ក៏ដូចជារឿងនយោបាយបានកើតឡើងជាបន្តរបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនទាំងឯករាជ្យ ទាំងស្រប និងជំទាស់ បានធ្វើរបាយការណ៍ និងការបញ្ចេញនូវទស្សនៈផ្សេងៗគ្នា ទាក់ទងនឹងហេតុការណ៍ទាំងអស់នោះ។
កាសែត សារពត៌មានក្នុងស្រុក នៅកម្ពុជា។
តាមគេហទំព័រវិទ្យបារាំង(rfi)ចុះថ្ងៃទី១៣ ខែមិថុនា មានចំណងជើងថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យផ្អាកបាតុកម្មប្រឆាំងលោក កឹម សុខា» ដើម្បីបង្កើនបរិយាកាសនៃការបោះឆ្នោត ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ការអំពាវនាវនេះដោយសារតែលោក កឹម សុខា បានថ្លែងក្នុងរយៈសន្និសីទកាសែតកាលពីថ្ងៃទី១២ថា សុវត្ថិភាពរបស់លោកកំពុងស្ថិតក្រោមការគំរាមកំហែង [...]