របប កាដាហ្វី បានចម្លងជំងឺអេដស៍ ទៅឲ្យកុមារនៅប៊េនកាហ្សី?
លោក ជូករី ហ្គាណឹម (Choukri Ghanem) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីប៊ី រវាងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៦ (និងក្រោយមកទៀត ជារដ្ឋមន្ត្រីរ៉ែប្រេង) បានទម្លាយឲ្យគេឯងបានដឹង នូវអាថ៌កំបាំងដ៏ព្រឺព្រួចមួយ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ដែលត្រូវបានគេរកឃើញ នៅក្រោយមរណភាពរបស់លោក ក្នុងឆ្នាំ២០១២ ទាក់ទងនឹងសំនុំរឿងគិលានុបដ្ឋាកជាតិប៊ុលហ្គារី ចំនួនប្រាំនាក់ និងវេជ្ជបណ្ឌិត ជាតិប៉ាឡេស្ទីនម្នាក់ ដែលបានរងការចាប់ដាក់ពន្ធនាគារ រវាងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៧ នៅក្នុងប្រទេសរបស់លោក។ អ្នកទាំង៦នាក់ ត្រូវបានដោះលែងនៅឆ្នាំ២០០៧ បន្ទាប់ពីមានយុទ្ធនាការចរចាយ៉ាងស្វិតស្វាញ ពីសំណាក់ប្រទេសបារាំង នៅពេលនោះ។
នៅក្នុងសៀវភៅកំណត់ហេតុនោះ ដែលត្រូវបានគេហទំព័រព័ត៌មានដ៏ល្បីរបស់បារាំង ឈ្មោះ «Mediapart» ទទួលបាននៅក្នុងដៃ