យន្ដហោះអ៊ែរប៊ូសកូរ៉េ បុកបង្គោលពេលចុះចត របួស២៧នាក់
បើតាមការអង្កេតជាលើកទីមួយបានឲ្យដឹងថា ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល យន្ដហោះបានហោះទៅប៉ះ ជាមួយនឹងបង្គោល អង់តែនទាក់ទងមួយ លើកូនភ្នំស្ថិតនៅក្បែរនោះ មុននឹងបាត់បង់លំនឹងរបស់ខ្លួន នៅច្រើនរយម៉ែត្រក្រោយ ហើយបានវិលត្រឡប់តួយន្ដហោះ ប្រមាណជា៩០ឌឺក្រ។ ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង៨និង៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃទីទី១៤ ខែមេសា នៅព្រលានយន្ដហោះ នៃក្រុង ហីរ៉ូស៊ីម៉ា ស្ថិតនៅភាគខាងលិច នៃប្រទេសជប៉ុន។ ប្រភពផ្លូវការ ពីប្រទេសជប៉ុនបានឲ្យដឹងថា អ្នកដំណើរ នៅលើយន្ដហោះប្រមាណជា ២៧នាក់ ក្នុងចំណោម៨១នាក់ ដែលស្ថិតនៅលើយន្ដហោះ បានរងរបួស។
តាមរូបភាពដែលបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសជប៉ុន គេបានឃើញ បង្គោលអង់តែន ដែលមានកំពស់៦ម៉ែត្រពីដី បានរបើករបាញ ដួលទៅនឹងដី ខណៈស្លាបខាងឆ្វេង របស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរលេខ OZ162 បង្ហាញពីការខូតខាត បណ្ដាលមកពីការប៉ះទង្គិចអ្វីមួយ។ ក្នុងរយៈពេលនោះ [...]