២០១៤ ជា​«ឆ្នាំ​ខ្មៅ» នៃ​វិស័យ​អាកាសចរណ៍​ពិភពលោក

គ្រោះថ្នាក់យន្ដហោះចំនួនបីផ្ទួនៗគ្នា នៅចុងខែកក្កដានេះ បានធ្វើឲ្យគេយល់ថា ឆ្នាំ២០១៤នេះ ជាឆ្នាំដ៏ខ្មៅងងឹត នៃ​វិស័យអាកាសចរណ៍ពិភពលោក។ បើគេរាប់ចំនួនជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងព្រឹត្តិការណ៍ធ្លាក់យន្ដហោះ ក្នុងឆ្នាំនេះ មានចំនួនដល់ទៅ ៧៦២នាក់។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់យន្ដហោះចំនួនបីផ្ទួនៗគ្នា នៅចុងខែកក្កដានេះ បានធ្វើឲ្យគេយល់ថា ឆ្នាំ២០១៤នេះ ជាឆ្នាំដ៏ខ្មៅងងឹត នៃ​វិស័យអាកាសចរណ៍ពិភពលោក។ បើគេរាប់ចំនួនជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងព្រឹត្តិការណ៍ធ្លាក់យន្ដហោះ ក្នុងឆ្នាំនេះ មានចំនួនដល់ទៅ ៧៦២នាក់។


ផ្សែងត្របាញ់ឡើងលើ ព្រោះយន្ដហោះរបស់អេស៊ីយ៉ាណា អ៊ែរឡាញ ចុះចតមិនស្រួលបណ្ដាលឲ្យឆេះ។

គ្រោះថ្នាក់យន្ដហោះ - គ្រាន់តែនៅក្នុងរវាងមួយសប្ដាហ៍ប៉ុណ្ណោះ គ្រោះថ្នាក់ធ្លាក់យន្ដហោះបីគ្រឿង បានកើត​ឡើង​យ៉ាងរន្ធត់។ នៅថ្ងៃទី១៧ ខែកក្កដា យន្ដហោះនៃជើងហោះហើរ MH17 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ត្រូវបានបាញ់ទម្លាក់ បណ្ដាលឲ្យមនុស្ស២៩៨នាក់ស្លាប់។ នៅថ្ងៃទី២៣ ខែកក្កដា យន្ដហោះនៃជើង​ហោះ​ហើរ GE222 នៃក្រុមហ៊ុនតៃវ៉ាន់ ត្រេនអេស៊ៀ អ៊ែរវេស (TransAsia Airways) បានធ្លាក់ដោយអាកាសធាតុអាក្រក់ បង្ក​ឲ្យមានមនុស្សស្លាប់ ៤៨នាក់។ រីឯថ្ងៃទី២៤ ក្នុងខែកក្កដាដដែល យន្ដហោះនៃជើងហោះហើរ  AH5017 របស់ក្រុមហ៊ុន អ៊ែរអាហ្សេរី (Air Algerie)បានធ្លាក់ដែរ បង្កឲ្យមានមនុស្ស១១៨នាក់ ស្លាប់។

ហើយនេះ គេត្រូវរាប់បន្ថែមជនរងគ្រោះ នៅក្នុងយន្ដហោះបាត់ខ្លួន MH370 ទាំង២៣៩នាក់ ដែលមកទាល់នឹង​ពេល​នេះ ត្រូវបានគេចាត់ទុកថា«ស្លាប់»អស់ទៅហើយនោះទៀត។

តួលេខមួយដែលផ្ដល់ដោយសារព័ត៌មាន ញ៉ូយកថែម (New York Times) បានបង្ហាញថា បន្ទាប់ពីចំនួនគ្រោះថ្នាក់​យន្ដហោះ បានកាត់បន្ថយច្រើនក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ តែផ្ទុយទៅវិញនៅឆ្នាំ២០១៤នេះ ចំនួនជន​រងគ្រោះ​បានកើតឡើងយ៉ាងខ្លាំង រហូតដល់ទៅជិត១ពាន់នាក់ (៧៦២នាក់)។

យ៉ាងណាក៏ដោយ ចរាចរណ៍ផ្លូវអាកាសពិភពលោក បានកើនឡើងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អង្គការ​អាកាសចរណ៍ស៊ីវិលអន្តរជាតិ បានបង្ហាញតួលេខនៃការកើតឡើង ខាងចរាចរណ៍ផ្លូវអាកាសនោះ ថាមានកម្រិត​ដល់​ទៅ៥,៥% កាលពីឆ្នាំទៅម៉ិញ។ តួលេខនេះ បានបញ្ជាក់ថា ការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយ ជិះយន្ដហោះ បានកើនឡើង ហើយបណ្ដាអ្នកធ្វើដំណើរ នៅតែគិតថា យន្ដហោះនៅតែមធ្យោបាយ ដែលលឿន និងមាន​សុវត្ថិភាព​ច្រើន នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...