លី អ៊ីវ៉ាធីណា ជាន់ទឹកដីអាមេរិកដំបូង ទទួលបានជោគជ័យ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីវិលត្រលប់មកពីសម្តែង និងច្រៀងនៅលើទឹកដីអាមេរិច ដែលជាដំណើរលើកដំបូងរបស់ខ្លួន ជាមួយលោក ណាំ ប៊ុណ្ណារ័ត្ន នោះមក កញ្ញាលី អ៊ីវ៉ាធីណា បានថ្លែងដោយមោទនភាពថា នាងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលរស់នៅទីនោះយ៉ាងច្រើន។
កញ្ញាលី អ៊ីវ៉ាធីណា (ខាងឆ្វេង) និងលោក ណាំ ប៊ុណ្ណារ័ត្ន។ (រូបថត ហ្វេសប៊ុក)
តារា - ក្រោយពីវិលមកពីការចេញទៅសម្ដែង និង ច្រៀងនៅសហរដ្ឋអាមេរិក ដែលមានរយៈពេល ៣ខែ កន្លងទៅនេះ កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀងល្បីមួយរូបរបស់ផលិកម្មថោន បានអះអាងពីជោគជ័យរបស់ខ្លួន ថាជាដំណើរទៅច្រៀង នឹងសម្តែងរបស់ខ្លួនលើកដំបូង តែមានបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះជាច្រើនបានគាំទ្រដល់រូបនាង។
គិតចាប់ពីថ្ងៃទី ១៥ ខែ មេសា ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤ ណាំ ប៊ុណ្ណារ័ត្ន និង កញ្ញា ជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Town បានដឹកដៃគ្នាទៅសម្តែង។ បទចម្រៀងរបស់ពួកគេទាំងពីរនាក់កន្លងមក ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនណាស់ដែរ ពីសំណាក់ទស្សនិកជនទាំងក្នុង និង ក្រៅប្រទេស។
តារាចម្រៀងខ្មែរកាត់ខ្សែស្រលាយចិន វ័យ៣០ឆ្នាំរូបនេះ ដែលស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយបានឱ្យដឹងថា គ្រាន់តែប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិច បានឃើញវត្តមាននាងភ្លាម គេក៏លាន់មាត់ថានាងច្រៀងបានពីរោះ ទឹកដមសម្លេងល្អ។ បទដែលនាងទទួលបានការសរសើរ និងសំណូមពរឱ្យនាងច្រើនជាងគេ គឺបទ«ស្ដាយ មិនបានថាស្នេហ៍» ក្នុងពេលដែលនាងច្រៀងនៅផលិតកម្ម ប្លូដាយអ៊ឹមិន (Blue Diamond)។
កញ្ញាបន្តថា ក្រៅពីបទនេះ ក៏មានបទចម្រៀងពីដើមៗផ្សេងទៀត ដែលប្រជាជនខ្មែររស់នៅអាមេរិកនិយមចូលចិត្តជាពិសេសបទប្រពៃណី ហើយមួយចំនួនបានស្នើឱ្យនាងច្រៀងចម្រៀងជាភាសាចិន។
កញ្ញា លី អ៊ីវ៉ាធីណា គឺជាតារាចម្រៀង ដែលមានកំណើតចេញពីផលិតកម្មរស្មីស្ទឹងសង្កែ ក្នុងឆ្នាំ២០០៨ ក្រោយមកនាងបានផ្លាស់ប្តូទ្រនំជ្រកជាបន្តបន្ទាប់ ក្នុងនោះមានផលិតកម្ម ប្លូដាយអ៊ឹមិន ផលិតកម្មយូធូ ផលិតកម្ម ស្ទឹងសែន ផលិតកម្ម អ៊ឹមជាដើម។ បច្ចុប្បន្ននេះ នាងកំពុងច្រៀងនៅក្នុងផលិតកម្ម ថោន៕