រឿងអាស្រូវនៃអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី នៅតុលាការមិនទាន់ចប់
អ្នកជិតដិតនឹងលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) ចំនួនបីរូប ត្រូវបានតុលាការផ្ដន្ទាទោស កាលពីថ្ងៃសុក្រទី១៩ខែកក្កដា ពីបទ«នាំពេស្យាចារ»អោយលោក ខណៈពេលដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ នៅជាប់សំនុំរឿងក្ដីទាក់ទង់អំពើពុករលួយ នៃព្រឹទ្ធសមាជិកមួយរូបពីគណបក្សប្រឆាំង។
នាងរូប៊ី (ខាងឆ្វេង) និងលោកប៊ែរលូស្កូនី។ (រូបថត AP)
រឿងអាស្រូវដែលទាក់ទង់នឹង«ស្រី» របស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី នៅជាប់រយីងរយោង ដូចសម្លកំពឹស ជាពិសេសនៅឯតុលាការ។ កាលពីថ្ងៃសុក្រ អ្នកជិតដិតនឹងលោកបីនាក់ បានត្រូវប្រព័ន្ធយុត្តិធម៌របស់ប្រទេស កាត់ក្ដីឲ្យជាប់ពន្ធនាគារ ពីបទដឹក«ញ៉ី»ទៅបន្ស៊ី«ឈ្មោល» ជាពិសេសស្រីលក់ខ្លួនមិនទាន់គ្រប់អាយុមួយនាក់ [...]