ម្ចាស់មេដាយមាស ស៊ន សៀវម៉ី ប្រតិកម្មតបគេហទំព័រ«មមិះមាន់»
ខ្មែរជំនាន់មុនៗ ហៅសារព័ត៌មានបោះពុម្ភ ដែលចុះផ្សាយតែពាស ផ្ដេសផ្ដាស នៅលើទំព័រក្រដាសរបស់ខ្លួន ថាជាសារព័ត៌មានខ្ចប់«មមិះមាន់»។ ចុះសព្វថ្ងៃ ដែលសម្បូរទៅដោយគេហទំព័ររ ដែលដើរឈ្ងោករករូបថតអ្នកនេះ ឬពីអ្នកនោះ និងឮដំណឹងពីនេះ ឬពីនោះ ទាំងគ្មានការអះអាង ពីម្ចាស់ខ្លួន ច្បាស់លាស់ ឬពីប្រភពយកជាការបាន យកមកចុះផ្សាយ ពេញទឹកពេញដីនោះ តើគេគប្បីហៅគេហទំព័រនោះ ជាអ្វីទៅវិញ?
យ៉ាងណា ក៏អ្នកដើរឈ្ងោករករូបថត ឬគេហទំព័រទាំងនោះមានសំណាងខ្លះដែរ ដែលត្រូវបានម្ចាស់ខ្លួន ដូចយ៉ាងកញ្ញា ស៊ន សៀវម៉ី កីឡាការិនីម្ចាស់មេដាយមាស ឆ្នាំ២០១៤ ផ្នែកកីឡាតៃក្វាន់ដូ របស់ប្រទេសកម្ពុជា ចាត់ទុកថាជាអ្នកសារព័ត៌មាន ឬជាគេហទំព័រសារព័ត៌មាន។ តែការហៅនេះ ទំនងជាមិនបង្កការសប្បាយចិត្ត ទៅដល់អ្នកសារព័ត៌មាន «ពិតប្រាកដ» ឬជាអ្នកសារព័ត៌មាន «អាជីព» ទាំងឡាយនោះទេ។
នៅមុននេះបន្តិច កញ្ញា [...]