គ្រោះយន្ដហោះ AirAsia៖ «សង្ឃឹមថា លោកអ្នកកំពុងតែបន់ព្រះ»
យន្ដហោះរបស់ក្រុមហ៊ុន «AirAsia» របស់ប្រទេសឥណ្ឌូនេស៊ី ដែលភ្ជាប់ជើងហោះហើរ ពីក្រុង ផើត (អូស្ត្រាលី) ទៅកាន់រាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) កាលពីសប្ដាហ៍មុន ចាំបាច់ត្រូវហោះ ត្រឡប់ទៅកន្លែងដើមវិញ ក្រោមមូលហេតុ «បញ្ហាបច្ចេកទេស»។ អ្នកដំណើរម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បានរៀបរាប់ថា តួយន្ដហោះទាំងមូល បានស្ថិតក្នុងភាពរង្គើខ្លាំងក្លា ប្រៀបបានទៅនឹងម៉ាស៊ីនបោកខោអាវ។
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រក្នុងតម្លៃថោក បានជួបនឹងបញ្ហាបច្ចេកទេសនេះ ក្នុងរយៈពេលពេញ មួយម៉ោងកន្លះ (៩០នាទី) បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ ក្រុង ផើត។ ប៉ុន្តែនៅទីបំផុត យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus A330) បានហោះត្រឡប់ក្រោយ និងបានចុះចតនៅព្រលានយន្ដហោះដើមវិញ ដោយគ្មានជួបឧប្បត្តិហេតុអ្វីឡើយ។
ស្រង់សំដីដោយបណ្ដាញផ្សព្វផ្សាយ «ABC News Australia» អ្នកដំណើរនៅក្នុងយន្ដហោះ បានអះអាងថា ពួកគេបានស្ដាប់ឮ [...]