សមុទ្រចិនខាងត្បូង៖ បណ្ដារដ្ឋសមាជិក អាស៊ានពិបាកយល់គ្នា
ប្រទេសឥណ្ឌូនេស៊ី ព្យាយាមស្វែងរក ការយោគយល់គ្នាមួយ នៅក្នុងអាស៊ាន ទៅលើជំលោះដែនសមុទ្រ ជាមួយនឹង ប្រទេសចិន មុនជំនួបកំពូលមួយ ក្នុងខែវិច្ឆិកាខាងមុខ។ តែមើលទៅ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។
លោក ម៉ាកទី ណាតាលីហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី។ រូបភាព WikiPedia.org។
ពេលវេលាដែលនៅសល់ មិនមានច្រើនទេ។ ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២០វិច្ឆិកា រដ្ឋជាសមាជិកទាំង១០ របស់អាស៊ាន នឹងជួបគ្នា ជាមួយប្រទេសចិន នៅទីក្រុងភ្នំពេញ សំរាប់ជំនួបកំពូលមួយ ដើម្បីដោះស្រាយជំលោះ ក្នុងដែនសមុទ្រ ចិនខាងត្បូង។ ដូច្នេះ នៅសល់រយៈពេលតែ២ខែប៉ុណ្ណោះ ដើម្បីស្វែងរកមកវិញ នូវការយោគយល់គ្នា បន្ទាប់ពីបានជួប បរាជ័យកាលពីខែកក្កដា ជាលើកទីមួយក្នុងប្រវត្តិ៤៥ឆ្នាំ [...]