រាស្ត្រអង់គ្លេស ស្ដាយក្រោយចំពោះការចាកចេញពីអ៊ឺរ៉ុប
គឺជាលើកទីមួយហើយ ដែលរាស្ត្រអង់គ្លេស ភាគច្រើន បានសំដែងការសោកស្ដយ ចំពោះលទ្ធផលនៃការធ្វើប្រជាមតិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដែលសម្រេច (ជាមួយនឹងសម្លេងគាំទ្រ ៥២%) ឲ្យចក្រភព ចាកចេញពីសហភាពអ៊ឺរ៉ុប (EU)។ នេះបើតាមការស្ទង់មតិ របស់វិទ្យាស្ថាន «YouGov» ដែលត្រូវបានសារព័ត៌មាន «The Times» ដ៏ធំយកមកចុះផ្សាយ នៅចុងសប្ដាហ៍នេះ។
ការស្ទង់មតិ ដែលបានធ្វើ ទៅលើបណ្ដាជនពេញវ័យ ចំនួន១៥៩០នាក់ បានពន្យល់ថា នៅចំពោះសំនួរ «ជាមួយនឹងពេលវេលាកន្លងទៅ តើអ្នកគិតថា ចក្រភពអង់គ្លេស ធ្វើត្រូវឬខុស ក្នុងការចាកចេញ ពីសហភាពអ៊ឺរ៉ុប?» ប្រជារាស្ត្រអង់គ្លេស ៤៥% បានសំដែងការសោកស្ដាយ ចំពោះជម្រើសនេះ - ៤៣% បានឆ្លើយថា ត្រូវ ខណៈ ១២%ផ្សេងទៀត មិនឆ្លើយ។
សារព័ត៌មាន «The Times» បានសរសេរថា៖ «គឺជាលើកដំបូងហើយ ដែលមានមនុស្សភាគច្រើន និយាយថា ប្រជាមតិ (ថ្ងៃទី២៣ ខែមិថុនា [...]