នៅ​ពេល​ដែល​កង​រក្សា​ស្ដេច​ស្រី​អង់គ្លេស ទប់​កំហឹង​មិន​បាន!

ទោះជាល្បីថា មានទឹកមុខមាំ និងមិនចេះងាកមើល ឬនិយាយស្ដីអ្វីផ្ដេសផ្ដាសនោះ ក៏ទាហានរក្សា​ព្រះមហាក្សត្រី​យ៉ានី អង់គ្លេស អាច​នឹង​បាត់​បង់ភាពអំណត់ ហើយធ្វើការតបតរ។
«ថយចេញឲ្យឆ្ងាយ ពីកងទាហាន រក្សាព្រះមហាក្សត្រីយ៉ានី»
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងរក្សាព្រះមហាក្សត្រីយ៉ានី របស់ចក្រភពអង់គ្លេស ពិតជាមិនអាចប៉ះពាល់បាន ដូចព្រះមហាក្សត្រីយ៉ានី (*) ដែរ​ឬ? ទោះយ៉ាងណាក៏ដោយ ក៏កងទាហានថែរក្សាស្ដេចស្រី នៅតែមានឈ្មោះល្បី ខាងធ្វើចរិតមាំទាំ នៅគ្រប់​វិញ្ញាសារទាំងអស់។ ហើយជាញយដងណាស់ ដែលក្រុមអ្នកទេសចរណ៍ បានយក កងរក្សា​ព្រះ​មហាក្សត្រី​​យ៉ានី​នេះ មកថតជាមួយ និងមានអ្នកខ្លះព្យាយាម ដើម្បីឲ្យទាហានទាំងនោះ ញញឹម ឬធ្វើ​កាយ​វិការ ជាមួយ​ខ្លួន​ទៀត​ផង។

នៅក្នុងវីដេអូនេះ ទេសចរណ៍ជាតិអាស៊ីម្នាក់ បានសម្រេចចិត្ត ធ្វើការលេងសើច ជាមួយទាហានម្នាក់នេះ ដោយបានដើរធ្វើត្រាប់តាម ដើម្បីធ្វើឲ្យមិត្តភ័ក្ររបស់ខ្លួន សើចសប្បាយ។ ប៉ុន្តែនៅពេលដែល យុវជនជាតិ​អាស៊ី បានដាក់ដៃនៅលើស្មារ របស់ទាហានដែលកំពុងដើរយាមល្បាត នៅក្នុងវិមាន «Windsor» នោះ ស្រាប់​តែទាហានម្នាក់នេះ បានប្រតិកម្មតបវិញ យ៉ាងខ្លាំងក្លា និង«ឆៅ»តែម្ដង។

ទាហាន បានយកកាំភ្លើងរបស់ខ្លួន ផ្ជង់សំដៅទេសចរណ៍ ដើម្បីបង្ខំឲ្យយុវជន​ជាតិអាស៊ីនោះ ថយក្រោយ ដោយ​ស្រែកឡើងថា៖ «ថយចេញឲ្យឆ្ងាយ ពីកងទាហាន រក្សាព្រះមហាក្សត្រីយ៉ានី»។ កាយវិការស្មាន​មិន​ដល់​មួយ ដែល​ធ្វើឲ្យយុវជនជាតិអាស៊ី លោតភ្ញាក់ក្រញ៉ាង គេចចេញ (ទាំងព្រលឹងចុងសក់)។ ប៉ុន្តែ​ហេតុការណ៍​​នេះ នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍ផ្សេងទៀត ផ្ទុះសំណើចកាន់តែខ្លាំងឡើង៕

» វីដេអូបន្ថែមមួយទៀត បង្ហាញពីភាពម៉ឺងម៉ាត់ របស់កងទាហាន រក្សាព្រះមហាក្សត្រីយ៉ានីអង់គ្លេស៖


(*) ច្បាប់នៅចក្រភពអង់គ្លេស បានហាមឃាត់ មិនឲ្យមនុស្សធម្មតាណាម្នាក់ ប៉ះ ឬចាប់ដៃព្រះមហាក្សត្រ របស់​ប្រទេស​នេះឡើើយ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...