តើ​មាន​អ្វី បង្ក​ការ​«ស្រៀវ​ស្រើប» ជាង​ការ​រួមរ័ក្ស?

នរណាៗក៏ចង់ដឹងដែរ ពីចម្លើយ ទៅនឹងសំនួរ ដែលបានសួរ នៅក្នុងចំណងជើងអត្ថប​ទ។ ការស្ទង់មតិមួយ នៅ​អង់គ្លេស បាន​ឆ្លើយ​ប្រាប់​យើង ពីការចង់ដឹងនេះ។
តើ​មាន​អ្វី បង្ក​ការ​«ស្រៀវ​ស្រើប» ជាង​ការ​រួមរ័ក្ស?
ការរួមរ័ក្ស មិនសំខាន់ប៉ុន្មានទេ សម្រាប់មនុស្សមួយចំនួន។ (រូបថតឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 07, 2015
  • ប្រធានបទ: ស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ញ៉ាំនំ សូកូឡា ដ៏ផ្អែមត្រជាក់ ទិញវត្ថុមានតម្លៃ មាសពេជ្រ កែវកង ឬក៏ការរួមរ័ក្សភិសម័យ មិនបានបង្កការ​រំភើប ឬភាពស្រៀវស្រើប ដោយមនុស្សឡើយ។ តែការស្ទង់មតិមួយ ដោយទស្សនាវដ្ដី «Travelzoo» នៅ​ចក្រភព​អង់គ្លេស កាលពីពេលថ្មីៗនេះ បានរកឃើញថា សម្រាប់មនុស្សមួយចំនួន ការកក់កន្លែង ដើម្បី​ចេញ​ទៅ​វិស្សមកាល នារដូវក្ដៅ បានផ្ដល់នូវអារម្មណ៍ ស្រៀវស្រើបខ្លាំងជាងអ្វីទាំងអស់។

ការស្ទង់មតិ​នោះ បង្ហាញ​ថា បុរស១ភាគ១០ និងស្ត្រី១៦ភាគរយ បានសុខចិត្តចំណាយប្រាក់ ដើម្បីចេញទៅវិស្សមកាល ជាង​ជាង​សម្ងំ គេង​«ស្ទក់»នៅក្នុងភួយ ឬធ្វើ«អីៗ»ជាមួយគូរស្នេហ៍ នៅផ្ទះ។

នៅពេលដែលទៅដល់ទីកន្លែង ដែលខ្លួនត្រូវលំហែ សម្រាប់វិស្សមកាលនោះ មនុស្សមួយចំនួនបាន​ឆ្លើយ​ទៀតថា ពួកគេមានអារម្មណ៍រំភើបខ្លាំង នៅពេលដែលពួកគេ បានចុះពីយន្ដហោះភ្លាមៗ ហើយទទួលយក នូវខ្យល់អាកាសដ៏បរិសុទ្ធមួយ ពីធម្មជាតិនៅទីនោះ។

ចាងហ្វាងការផ្សាយ របស់ទស្សនាវដ្ដី «» បានថ្លែងថា លទ្ធផលនៃការស្ទង់មតិនេះ បានបង្កឲ្យមានការ​ភ្ញាក់​ផ្អើល យ៉ាងខ្លាំង។ លោកបានថ្លែងឡើងថា៖ «ការកក់កន្លែងចេញទៅវិស្សមកាល ជាបទពិសោធន៍មួយ មាន​លក្ខណៈជាសកល និងគួរឲ្យជក់ចិត្តណាស់។ ប៉ុន្តែយើងមិននឹកស្មានថា មានមនុស្សជាច្រើន បានសុខចិត្ត​ចេញទៅដើរកំសាន្ដ ជៀសជាងរស់នៅ ក្រោមដើមទ្រូងរបស់មនុស្ស ដែលខ្លួនស្រឡាញ់ទៅវិញ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...